រដ្ឋបាលខេត្តនិងសហគមន៍រួមគ្នាជួសជុលអគារសិក្សាចំណាស់ជាង៣០ឆ្នាំមួយខ្នង

ព្រះវិហារ៖ក្នុងបរិវេណសាលាបឋមសិក្សាថ្មល់បំបែក ភូមិថ្នល់បំបែក ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ មានអគារសិក្សា​មួយខ្នង​សង់ អំពីឈើ ដំបូលប្រក់ស័ង្កសី មានបីបន្ទប់ និងមានរោងអាហារមួយ ។អគារ​នេះត្រូវបានសាងសង់ដោយសហគមន៍ និងnbsp នា​ឆ្នាំ១៩៩៣ ។

ដោយសារអាយុកាល និងសំណង់ជាប្រភេទឈើផងនោះ បច្ចុប្បន្ន​អគារសិក្សាមួយនេះបានធ្លាក់ក្នុងសភាពទ្រុឌទ្រោមខ្លាំង ដែល​អាច​បង្កគ្រោះថ្នាក់ជាយថាហេតុបាន ។បន្ទាប់ពីទទួលនូវសេចក្តីរាយការណ៍ និងមានការយកចិត្តទុកដាក់ពីឯកឧត្តមអភិបាល​ខេត្ត​ អគារ​ចំណាស់​មួយនេះត្រូវបានជួសជុលឡើងវិញ​។ទន្ទឹមនេះកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ អភិបាលខេត្តព្រះវិហារ​ឯកឧត្តម គីម រិទ្ធី បានដឹកនាំមន្ត្រី​ខេត្ត ក្រុង ស្រុក មន្ត្រីមូលដ្ឋាន និងមានការ​ចូលរួមពីសហគមន៍​មូលដ្ឋាន ក្រុមការងារសហ​ភាព​សហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នាយកសាលា លោកគ្រូ អ្នកគ្រូ ចុះពិនិត្យ និងជួយ​ជុល​កែលម្អឡើងវិញ​ដើម្បីជា​ប្រយោជន៍​ដល់សិស្សានុសិស្ស បន្តការសិក្សាក្នុងអគារ​នេះ​ដោយពុំមានការព្រួយបារម្ភ។

ដោយសារការប្រើប្រាស់កម្លាំងរួមគ្នាអគារសិក្សាដែលមានបណ្ដោយ ២២ម៉ែត្រ និងទទឹង៩ម៉ែត្រត្រូវបានជួសជុលកែលម្អ​ប្រមាណ​៩០​ភាគរយហើយ ។បច្ចុប្បន្នកំពុងដំណើរការចាក់សាបនៅរោង​អាហារ​របស់សិស្ស។បន្ទាប់ពីជួសជុលរួចអគារនេះនឹងដាក់​ឱ្យ​​ដំណើរ​ការ​សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ខាងមុខ។

រួមចំណែកក្នុងការជួសជុលលោក ចាប កុយ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារបានជួយធ្វើការផ្លាស់ប្តូរស័ង្កសី​ចាស់​ចេញដោយប្រក់ជំនួសមកវិញនូវស័ង្កសីថ្មី ដែលមានគុណភាពខ្ពស់ ។រីឯការជួសជុល​ឡើងវិញអគារសិក្សា នឹងត្រូវចំណាយ​ជាង១៣លាន​រៀល ក្នុងនោះឯកឧត្តមអភិបាលខេត្តព្រះវិហារបានឧបត្ថម្ភថវិកាជាង ៧លានរៀល ក្នុងដំណើរ​ការ​ជួសជុលនិង​ឈាន​ទៅបញ្ចប់នៅក្នុងការ​ជួស​ជុលទាំងស្រុង។

ក្នុងឱកាសនេះឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ណែនាំ​ដល់​នាយកសាលា ត្រូវបន្តរួមគ្នាកែលម្អនៅក្នុងបរិវេណសាលារៀន ដូច​ជាស្ថាបនាសួនច្បារដើម្បីឱ្យក្លាយជាសាលារៀនគំរូ ហើយនៅពេល​បើក​បវេសនកាលថ្មីខាងមុខនេះឯកឧត្តមសន្យាថា នឹង​អញ្ជើញ​មកចូល​រួម​ដោយផ្ទាល់៕
ដោយ៖ឡុង សំបូរ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner