ថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិកធនាគារជាតិនៃកម្ពុជា គោរពជូនពរសម្តេច​ធិបតី ហ៊ុន ម៉ាណែត នៃពិធីចម្រើនជន្មាយុគម្រប់៤៧ឆ្នាំ ឈានចូល ៤៨ឆ្នាំ

ភ្នំពេញ៖ យើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិក ធនាគារជាតិ​នៃ​កម្ពុជា សូមគោរពជូនសារលិខិតជូនពរ សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហា​នក្ខត្តឫក្ស នៃពិធីចម្រើនជន្មាយុគម្រប់ ៤៧ឆ្នាំ ឈានចូល ៤៨ឆ្នាំ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា​ចក្រ​កម្ពុជា នៅថ្ងៃអាទិត្យ ៣រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ ។

យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវអំណរសាទរយ៉ាងក្លៀវក្លា ជាទីបំផុត និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ទេវតា និងវត្ថុស័ក្តិសិទ្ធិ​ក្នុងលោក សូមមេត្តាជួយថែរក្សា ការពារ និងប្រសិទ្ធពរជ័យ បវរសួស្តី មហាប្រសើរ ជូនចំពោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី និង លោកជំទាវ​បណ្ឌិត ព្រមទាំងបុត្រាបុត្រីជាទីស្រឡាញ់ សូមសមប្រកបដោយ ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

ឆ្លៀតក្នុងឱកាសដ៏ឧត្តុងឧត្តមនេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវ​ការគោរពដ៏ស្មោះអស់ពីដួងចិត្ត ជូនចំពោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលបានខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយ កម្លាំងចិត្ត និង បញ្ញាញាណ ប្រកបដោយភាពស្វាហាប់ ពោរពេញដោយសក្តានុពល ក្នុងបេសកកម្មដ៏ថ្លៃថ្លា ដើម្បីបុព្វហេតុ ជូនជាតិ មាតុភូមិ និងប្រជាជន​កម្ពុជា ព្រមទាំងបន្តថែរក្សាសន្តិភាព ស្ថិរភាពនយោបាយរឹងមាំ ស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យ សំដៅលើកកម្ពស់ជីវភាព ប្រជាជន ឱ្យកាន់តែមានភាពរុងរឿង ថ្កើងថ្កាន សម្បូរសប្បាយ ប្រកបដោយសុខសុភមង្គល ក៏ដូចជាលើកស្ទួយ កិត្យានុភាពជាតិ ឱ្យកាន់តែល្បីរន្ទឺនៅក្នុងតំបន់ និងលើឆាកអន្តរជាតិ។

សូម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវគារវកិច្ចដ៏ខ្ពង់ខ្ពស់ និងភក្តីភាពដ៏ស្មោះស្ម័គ្របំផុតពីយើងខ្ញុំទាំងអស់គ្នា ៕
ដោយ៖ វ៉េង លីមហួត

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner