គ្រូបង្រៀនវៀតណាមបានចំណូលដល់១,២០០ដុល្លារក្នុង១ខែ បន្ទាប់ពីដំឡើង

ហាណូយ៖ ប្រាក់បៀវត្សរ៍មូលដ្ឋានរបស់គ្រូបង្រៀនវៀតណាម បានកើនឡើង ៣០% ចាប់ពីខែកក្កដា ឆ្នាំ២០២៤ នាំឲ្យមានកំណើន ប្រាក់ចំណូលរបស់គ្រូជាប្រចាំខែ កើនដល់៣០លានដុង ឬ ១,២០៣ ដុល្លារអាមេរិក កើនឡើង៧លានដុង ធៀបនឹងកម្រិតប្រាក់ខែ កាលពីមុន នេះបើតាមកាសែត VNexpress។

លោក Vu Minh Duc ប្រធាននាយកដ្ឋានគ្រូបង្រៀន នៃក្រសួងអប់រំ កាលពីថ្ងៃទី ១១ ខែតុលា បាននិយាយថា ការកែសម្រួលប្រាក់បៀវត្សរ៍ បានជួយលើកកម្ពស់ជីវភាពរបស់គ្រូបង្រៀន ហើយនឹងបង្កើនថែមទៀត ដើម្បីទាក់ទាញអ្នកមានទេពកោសល្យកាន់តែច្រើន ចូលមកក្នុងវិស័យអប់រំ។

យ៉ាងណាមិញ VNexpress មិនបានបញ្ជាក់លម្អិតថាតើចំណូលប្រចាំខែរបស់គ្រូកម្រិត១,២០០ដុល្លារនេះ សម្រាប់គ្រូកម្រិតណា ឬ មានព័ត៌មានពិស្តារបន្ថែមផ្សេងទៀត នោះទេ។ ប៉ុន្តែ ប្រភពបានចុះផ្សាយថា គ្រូអនុវិទ្យាល័យ, គ្រូបឋម, មតេយ្យសិក្សា ជាដើម សុទ្ធតែទទួលបានប្រាក់ខែ នៅក្រោម ៤០០ដុល្លារ។ ការណ៍នេះ នាំឲ្យមានការត្អូញត្អែរពីសំណាក់គ្រូបង្រៀនថា មិនអាចដោះស្រាយជីវភាពល្អ នៅឡើយទេ៕

ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner