Nokia កាត់បន្ថយបុគ្គលិកនៅចិនជិត ២,០០០នាក់

ប៉េកាំង : ក្រុមហ៊ុន Nokia កាត់បន្ថយបុគ្គលិកជិត ២,០០០នាក់នៅក្នុងប្រទេសចិន ដែលនេះជាផ្នែក នៃកម្មវិធីកាត់បន្ថយការចំណាយដ៏ធំរបស់ខ្លួន។

Nokia ជម្រុះបុគ្គលិកជិត ២,០០០នាក់នៅក្នុងប្រទេសចិន ស្របពេលដែលក្រុមហ៊ុនហ្វាំងឡង់នេះ កំពុងរងសម្ពាធខ្លាំងពីការធ្លាក់ចុះទីផ្សារលក់ឧបករណ៍ទូរគមនាគមន៍ នេះបើយោងតាមប្រភពដែលដឹងអំពីបញ្ហា។

ការកាត់បន្ថយបុគ្គលិករាប់ពាន់នាក់នេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងយ៉ាងទូលំទូលាយរបស់ Nokia ដែលបានប្រកាសកាលពីឆ្នាំ២០២៣ ក្នុងការជម្រុះបុគ្គលិករហូតដល់ ១៤,០០០នាក់។

យោងតាមរបាយការណ៍របស់ Nokia បានឱ្យដឹងថា ក្រុមហ៊ុនហ្វាំងឡង់នេះ មានបុគ្គលិកប្រហែល ១០,៤០០នាក់នៅក្នុងប្រទេសចិន គិតត្រឹមចុងឆ្នាំ ២០២៣។

ចិនដែលជាទីផ្សារ 5G ដ៏ធំបំផុតរបស់ពិភពលោក ត្រូវបានគេមើលឃើញថា ក្រុមហ៊ុនអ៊ឺរ៉ុបកំពុងចាញ់ដៃគូប្រជែងក្នុងស្រុករបស់ចិន មានដូចជាក្រុមហ៊ុន Huawei និង ZTE។

អ្នកនាំពាក្យម្នាក់និយាយថា Nokia បច្ចុប្បន្នមានតិចជាង ៥% នៃចំណែកទីផ្សារឧបករណ៍គមនាគមន៍សរុបនៅក្នុងប្រទេសចិន។

ទីផ្សារឧបករណ៍គមនាគមន៍កាន់តែមានការប្រកួតប្រជែងខ្លាំង នៅពេលដែលទំនាក់ទំនងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនកាន់តែយ៉ាប់យ៉ឺន ដោយប្រតិបត្តិករចិនបានបដិសេធប្រើប្រាស់ឧបករណ៍អឺរ៉ុប ដូចដែលអាមេរិក និងប្រទេសអឺរ៉ុបមួយចំនួនបានបដិសេធទទួលយកបច្ចេកវិទ្យារបស់ចិនដែរ៕

ប្រភព : Yahoo news ប្រែសម្រួលដោយ : ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner