មន្រ្តីសាលាខេត្ត និងមន្ត្រីមន្ទីរសេដ្ឋកិច្ចខេត្តកំពង់ឆ្នាំង​ចូលរួមពិនិត្យរកសារធាតុញៀន

កំពង់ឆ្នាំង៖ មន្ត្រីអង្គភាពចំនួន២ គឺមន្ត្រីសាលាខេត្តកំពង់ឆ្នាំង និងមន្ត្រីមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកាលពីព្រឹកថ្ងៃទី២២ ខែតុលាឆ្នាំ ២០២៤ បានចូលរួមអនុវត្តការរកសារធាតុញៀន ដែលអនុវត្តដោយមន្ត្រីការិយាល័យនគរបាលប្រឆាំងគ្រឿង​ញៀន​នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ។

លោក ហ៊ុល វាសនា ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំងទទួល​ផែនប្រឆាំងបទល្មើសគ្រឿងញៀន បានបញ្ជាក់ថាមន្ត្រីការិយា​ល័យ​ជំនាញបានអនុវត្តត្រួតពិនិត្យ រកសារធាតុញៀនលើមន្រ្តីរាជការ​នៃមន្ទីរសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ និងមន្ត្រីសាលាខេត្តចំនួន ២០០នាក់ ។លោកបន្តថា ពេញមួយព្រឹកនៃការពិនិត្យពុំរកឃើញមានសារ​ធាតុញៀន​លើមន្រ្តីរាជការទាំង២០០នាក់នេះឡើយ៕
ដោយ៖សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner