ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្រួម និងឈានទៅបញ្ចប់លើករណីវិវាទដីធ្លី

ក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។

សូមគូសបញ្ជាក់ថា ចង្កោមនៃបញ្ហាទាំងអស់នោះរួមមាន៖

  • ករណីទី១ ប្រជាពលរដ្ឋចំនួន ២៨៥គ្រួសារ ស្នើសុំកម្មសិទ្ធិលើដី ដែលនៅក្នុងបញ្ជីសារពើភណ្ឌរបស់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកណ្តាល ស្ថិតក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
  • ករណីទី២ ប្រជាពលរដ្ឋចំនួន ៥២០គ្រួសារ បានស្នើសុំធ្វើការដោះស្រាយដីឡូតិ៍ ក្នុងគម្រោងបុរីភូមិខ្ញុំ ចំនួន ១ ៥០០ឡូតិ៍ ស្មើនឹង ៣២ហិកតា ស្ថិតនៅភូមិអំពៅជ្រៃ ឃុំកណ្តែក ស្រុកកណ្តាលស្ទឹង និងភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
  • ករណីទី៣ ប្រជាពលរដ្ឋចំនួន ១០គ្រួសារ ស្នើសុំចុះបញ្ជីលើផ្ទៃដីទំហំ ២២០ហិកតា នៅភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល។
  • ករណីទី៤ ប្រជាពលរដ្ឋចំនួន ១ ៥៨៦គ្រួសារ ស្នើសុំចុះបញ្ជីធ្វើបណ្ណកម្មសិទ្ធិ លើដីទំហំ ៤៩៨ហិកតា ស្ថិតនៅក្នុងឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល។
  • ករណីទី៥ ប្រជាពលរដ្ឋចំនួន ១២គ្រួសារ ស្នើសុំចុះបញ្ជីធ្វើបណ្ណកម្មសិទ្ធិលើដីជាន់គ្នា ទំហំ ១៦៧ហិកតា នៅឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

📷 MLMUPC

#ams1minute

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner