រដ្ឋបាលស្រុកស្ទោង នាំយកស្រូវពូជអំណោយសម្ដេចធិបតី ជាង១១តោន ចែកជូនកសិករ
អត្ថបទដោយ៖
ប៊ុន រដ្ឋា
កំពង់ធំ៖លោក សាយ គឹមឡម អភិបាលស្រុកស្ទោង ខេត្តកំពង់ធំ និងសហការីកាលពីរសៀលថ្ងៃទី២២ ខែតុលា បាននាំស្រូវពូជ
ចំនួនជាង១១តោនដែលជាអំណោយរបស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ទៅចែកជូនកសិករចំនួន១១៣គ្រួសារ នៅឃុំម្សាក្រង និងឃុំកំពង់ចិនត្បូង ស្រុកស្ទោង ដើម្បីស្ដារដំណាំស្រូវឡើងវិញបន្ទាប់ពីរងគ្រោះដោយជំនន់ទឹកភ្លៀងកាលពីពេលកន្លងទៅនេះ។
កសិករទាំង១១៣គ្រួសារទទួលបាន ក្នុងមួយគ្រួសារ១០០គីឡូក្រាម។ថ្លែងក្នុងឱកាសនោះ លោកអភិបាលស្រុកលោកបាននាំការផ្តាំផ្ញើសួរសុខទុក្ខរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ។
លោកបន្តថា ស្រូវពូជដែលផ្តល់ជូននាពេលនេះ ជាពូជមិនប្រកាន់រដូវ ដែលសមស្របសម្រាប់ការស្តារឡើងវិញបានទាន់ពេលវេលា៕
ដោយ៖ប៊ុន រដ្ឋា