តារាសិចអាមេរិកជំរុញឱ្យបុរសបោះឆ្នោតប្រឆាំងលោក ដូណាល់ ត្រាំ

វ៉ាស៊ីនតោន៖ លោក ដូណាល់ ត្រាំ ត្រូវបានរំពឹងថា ប្រសិនបើជាប់ឆ្នោតជាប្រធានាធិបតី គាត់អាចព្យាយាមបិទឧស្សាហកម្មសិចទាំងមូលនៅអាមេរិក ខណៈដែលតារាភាពយន្តអាសអាភាសកំពុងជំរុញឱ្យយុវជនបោះឆ្នោតប្រឆាំងនឹងគណបក្សសាធារណរដ្ឋនៅខែក្រោយ។

យុទ្ធនាការ #HandsOffMyPorn បានចំណាយប្រាក់ ២០០,០០០ដុល្លារ លើការផ្សាយពាណិជ្ជកម្ម នៅលើគេហទំព័រមនុស្សពេញវ័យ ដោយព្រមានអ្នកមើលឱ្យនាំគ្នាបោះឆ្នោតប្រឆាំងនឹងលោក ដូណាល់ ត្រាំ ដែលមានបំណងចង់បិទឧស្សាហកម្មសិចនៅសហរដ្ឋអាមេរិក។

យុទ្ធនាការនេះ កំពុងដំណើរការនៅក្នុងរដ្ឋសមរភូមិធំៗមួយចំនួន មានដូចជា Pennsylvania, Arizona និង Georgia។ យុទ្ធនាការនេះ មានគោលបំណងជាចម្បងទៅលើបុរស ដែលចូលចិត្ត្តមើលរឿងអាសអាភាសច្រលនជាងស្ត្រី ៤ដង នេះបើយោងតាមវិទ្យាស្ថានសម្រាប់ការសិក្សាគ្រួសារ។

គំនិតផ្តួចផ្តើមខាងលើ ធ្វើឡើងឆ្លើយតបទៅនឹងគម្រោងឆ្នាំ២០២៥ ដែលជាផែនការមេ សម្រាប់ការរៀបចំរដ្ឋាភិបាលសហព័ន្ធឡើងវិញ ប្រសិនបើលោក ត្រាំ ដែលជាបេក្ខជនមកពីគណបក្សសាធារណរដ្ឋឈ្នះការបោះឆ្នោត។

ទំព័រទី៥ នៃច្បាប់ដើមមានចំនួន ៩០០ទំព័ររបស់ Tome ចែងថា “រឿងអាសអាភាសគួរតែនៅក្រៅច្បាប់។ អ្នកដែលផលិត និងចែកចាយគួរតែត្រូវជាប់គុក”។

ប៉ុន្មានសប្តាហ៍មុនការបោះឆ្នោតនៅសហរដ្ឋអាមេរិក អ្នកស្ទង់មតិបានរាយការណ៍ពីការបែងចែកយេនឌ័រដ៏ធំ ក្នុងចំណោមអ្នកបោះឆ្នោត៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner