ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ផ្សព្វផ្សាយផែន ការការពារសន្តិសុខ សុវត្ថិភាព ក្នុងឱកាសពិធីបុណ្យអុំទូក
បន្ទាយមានជ័យ៖ផែនការការពារសន្តិសុខ សុវត្ថិភាព ក្នុងឱកាសអប អរពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងការតាំងពិព័រណ៍”ភូមិមួយផលិតផលមួយ”នៅខេត្តបន្ទាយមានជ័យដែលត្រូវបាន ផ្សព្វផ្សាយដល់កងកម្លាំងនគរបាលទូទាំងខេត្តកាលពីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ។
ឧត្តមសេនីយ៍ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បន្ទាយមានជ័យបានប្រាប់កិច្ចប្រជុំដែលចូលរួមដោយមន្រ្តីនគរបាលចំណុះឱ្យស្នងការដ្ឋានថា សម្រាប់រក្សាបាននូវសន្តិសុខ ភាពសប្បាយរីករាយជូនប្រជាពលរដ្ឋទូទៅ ភ្ញៀវទេសចរជាតិ អន្តរជាតិ ក្នុងឱកាសពិធីបុណ្យអុំទូកថ្នាក់ខេត្ត ,ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក និងការងារសន្តិសុខទូទៅ ចាំបាច់ត្រូវតែពង្រឹងការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ពង្រឹងទប់ស្កាត់ បង្ការ បង្ក្រាបបទល្មើសគ្រប់ប្រភេទ និងក្មេងទំនើង ។ពង្រឹងផ្សផ្សព្វផ្សាយគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ។ពង្រឹងផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងផលប៉ះពាល់អំពី គ្រឿងញៀន ។ពង្រឹងការងារស្នូល ការប្រចាំបញ្ជា ការយាមល្បាត ត្រួតពិនិត្យ ការចាត់តាំង អវនុវត្ត ។
ក្នុងឱកាសដដែលនេះ ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានថ្លែងនូវ ការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក លោកស្រី គ្រប់ផែនជំនាញ និងអង្គភាពចំណុះ ស្នងការដ្ឋាននគរបាលខេត្តទាំងអស់ រហូតបានលទ្ធផលគួរជាទី មោទនៈ។
សូមជម្រាបថា ខេត្តបន្ទាយមានជ័យនឹងរៀបចំពិធីប្រណាំងអុំទូក នៅខេត្តរបស់ខ្លួនចំនួនពីថ្ងៃចាប់ពីរសៀលថ្ងៃទី២៦ និងថ្ងៃទី២៧ ខែតុលានៅវេទិកាក្រោយសាកលវិទ្យាល័យជាតិមានជ័យ តាមបណ្ដោយដងស្ទឹងទឹកថ្លាក្រុងសិរីសោភ័ណ ។ក៏មានពិធីតាំង ពិព័រណ៍ផលិតផល ភូមិ១ផលិតផល១ ផងដែរ។
ដោយឡែកព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤,១៥ និងទី១៦ ខែវិច្ឆិកា
ឆ្នាំ២០២៤៕
ដោយ៖ឃិន គន្ធា