ព្រែកជីប៉ាណាម៉ានៅតែកើនចំណូល ទោះរាំងស្ងួត

បរទេស៖ ព្រែកជីក Panama ទទួលបានប្រាក់ចំណូលប្រចាំឆ្នាំ កើនដល់ជិត៥ពាន់លានដុល្លារ បើទោះបីជាមានការថយចុះ នៃចរាចរណ៍កប៉ាល់ ដោយសារតែគ្រោះរាំងស្ងួត ក៏ដោយ នេះបើតាមអ្នកគ្រប់គ្រង លោក Ricaurte Vasquez បានប្រាប់សន្និសីទសារព័ត៌មាន កាលពីថ្ងៃសុក្រ។

លោក Ricaurte បានថ្លែងថា «ប្រសិនបើមានទឹកច្រើន លទ្ធផលឆ្នាំនេះ នឹងមានភាពល្អប្រសើរជាង ឆ្នាំមុន ឆ្ងាយណាស់»។ ប្រាក់ចំណូលរបស់ផ្លូវទឹកនេះ បានមកពីការប្រមូលថ្លៃដឹកជញ្ជូន ការលក់អគ្គិសនី និងសេវាសមុទ្រ។ អាជ្ញាធរព្រែកជីក ប៉ាណាម៉ា បានរាយការណ៍ថា ប្រាក់ចំណូលបានកើនឡើង មួយភាគរយ នៅក្នុងឆ្នាំសារពើពន្ធ គិតមកដល់ខែកញ្ញា ពោលគឺបានចំណូល ៤.៩៨ពាន់លានដុល្លារ។

ព្រែកជីនេះ បែងចែកចំណូលប្រហែលពាក់កណ្តាល សម្រាប់ប្រតិបត្តិការ និងថែទាំ ចំណែកនៅសល់ប៉ុន្មាន បញ្ជូនទៅរតនាគារ របស់ប្រទេស ប៉ាណាម៉ា។

កង្វះទឹកភ្លៀង បានធ្វើឱ្យអាជ្ញាធរព្រែកជីក កាត់បន្ថយការឆ្លងកាត់ ប្រចាំថ្ងៃ របស់កប៉ាល់ ពី៣៨ មក ២២គ្រឿង។ ប៉ុន្តែ ច្រកសមុទ្រ ដែលមានអាយុកាលរាប់សតវត្សន៍ មួយនេះ បានប្រើប្រាស់ទឹកភ្លៀង រក្សាទុកក្នុងបឹងសិប្បនិម្មិត ចំនួនពីរ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner