ស្ថានភាពធាតុអាកាស៖ ព្យុះទី២០ឈ្មោះត្រាមី និងព្យុះទី២១ឈ្មោះកងរី មានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាន

ភ្នំពេញ៖ក្រសួងធនធានទឹក និងឧតុនិយមជូនដំណឹងអំពីស្ថានភាព​ធាតុអាកាសថា ​ព្យុះទី២០ឈ្មោះត្រាមី(Trami) និងព្យុះទី២១ ឈ្មោះកងរី(Kong-rey) មានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាន ខណៈសម្ពាធទាបគ្របm ដណ្ដប់លើសមុទ្រចិនខាងត្បូង ឈូងសមុទ្រ​ថៃ និងគ្របដណ្ដប់លើភាគខាងក្រោម នៃអាងទន្លេមេគង្គនិងលើព្រះ​រាជាណាចក្រកម្ពុជា ។
ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤៖

១.តំបន់វាលទំនាបសីតុណ្ហភាពមធ្យមអប្បរមា២១អង្សាសេ និង​សីតុណ្ហភាពមធ្យមអតិបរមា ៣២ អង្សាសេ។អាចមានភ្លៀងធ្លាក់​ជាមួយផ្គររន្ទះនិងខ្យល់កន្រ្តាក់គ្របដណ្ដប់លើផ្ទៃដី ៥៥ភាគរយ។
២.តំបន់ខ្ពង់រាបសីតុណ្ហភាពមធ្យមអប្បរមា២០អង្សាសេ និងសីតុណ្ហ​ភាពមធ្យមអតិបរមា ៣០ អង្សាសេ ។អាចមានភ្លៀងធ្លាក់​ជាមួយ​ផ្គរ រន្ទះនិងខ្យល់កន្រ្តាក់គ្រប​ដណ្ដប់​លើផ្ទៃដី៦០ភាគរយ ។
៣.តំបន់មាត់សមុទ្រ សីតុណ្ហភាពមធ្យមអប្បរមា២៣អង្សាសេ និង​សីតុណ្ហភាពមធ្យមអតិបរមា ៣៣ អង្សាសេ។អាចមានភ្លៀងធ្លាក់​ជាមួយផ្គរ រន្ទះនិងខ្យល់កន្រ្តាក់គ្រប​ដណ្ដប់​លើផ្ទៃដី២៥ភាគរយ។រលកសមុទ្រមានកម្ពស់មធ្យមអប្បរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យម​អតិបរមា១,៥០ម៉ែត្រ៕
សូមជូនព្រឹត្តបត្រព័ត៌មានស្តីពីស្ថានភាពធាតុអាកាស៖

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner