ព្យុះសង្ឃរាជិតមកដល់ វៀតណាមបិទព្រលាន្តយន្តហោះ​

ហាណូយ ៖ នៅថ្ងៃអាទិត្យនេះ វៀតណាមបានបិទអាកាសយានដ្ឋាន ចំនួន៤ ខណៈដែលព្យុះទីហ្វុង Trami ខិតជិតមកដល់ គិតត្រឹមយប់ថ្ងៃសៅរ៍ នេះបើតាមកាសែត VNexpress។

ផ្អែកតាមប្រភព អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម ហៅកាត់ CAAV បានប្រកាសថា អាកាសយានដ្ឋានចំនួនបួននេះ ស្ថិតនៅភាគកណ្តាលប្រទេស ផ្អាកប្រតិបត្តិការ, ខ្លះផ្អាកពីម៉ោង៦ព្រឹក ដល់ម៉ោង១០យប់ ហើយ ខ្លះទៀត ផ្អាករហូតដល់ថ្ងៃចន្ទ។

CAAV បានបញ្ជាក់ថា ការផ្អាកនេះ គឺចាំបាច់ដោយសារតែការគំរាមកំហែងដ៏ខ្លាំងក្លា នៃព្យុះទីហ្វុង Trami ដែលអាចនឹងបង្កដល់សុវត្ថិភាពអាកាសចរណ៍។ ព្យុះនេះកំពុងរំកិលឆ្ពោះទៅដល់ភាគនិរតី នៅត្រឹមម៉ោង ១រសៀល ថ្ងៃអាទិត្យ ហើយបន្តមានឥទ្ធិពល រហូតដល់ថ្ងៃចន្ទ ដោយមានភ្លៀងធ្លាក់ កម្រិតរហូតដល់ ៧០០ មីលីម៉ែត្រ។

ព្យុះនេះបានធ្វើឱ្យមានការបំផ្លិចបំផ្លាញ នៅក្នុងប្រទេសហ្វីលីពីនយ៉ាងធ្ងន់ធ្ងរ បណ្តាលឱ្យអ្នកស្លាប់មនុស្ស យ៉ាងហោចណាស់ ៧៦ នាក់ កាលពីដើមសប្តាហ៍នេះ។

គួររម្លឹកថា កាលពីខែកញ្ញា ព្យុះ Yagi សម្លាប់វៀតណាម ប្រមាណ៣០០នាក់ ខាតបង់សេដ្ឋកិច្ច ជាង៣ពាន់លានដុល្លារ នេះបើតាម VNexpress ដដែល៕

ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner