ស្ថានភាពធាតុអាកាស៖ព្យុះទី២០ឈ្មោះត្រាមី និងព្យុះទី២១ឈ្មោះ​កងរី នៅមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាន

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមជូនដំណឹងអំពីស្ថាន​ភាព​ធាតុអាកាសថា ព្យុះទី២០ឈ្មោះត្រាមី(Trami) និងព្យុះទី២១​ឈ្មោះកងរី(Kong-rey)នៅ មានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុង​ឦសាន ខណៈសម្ពាធទាបគ្របដណ្ដប់លើសមុទ្រចិនខាងត្បូង ឈូងសមុទ្រថៃ និងគ្របដណ្ដប់លើភាគខាងក្រោម នៃអាងទន្លេ​មេគង្គនិងលើព្រះរាជាណាចក្រកម្ពុជា ។

ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ៖
១.តំបន់វាលទំនាបសីតុណ្ហភាពមធ្យមអប្បរមា២១អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣២ អង្សាសេ។អាចមានភ្លៀងធ្លាក់​ជាមួយផ្គររន្ទះនិងខ្យល់កន្រ្តាក់គ្របដណ្ដប់លើផ្ទៃដី ៤៥ភាគរយ។

២.តំបន់ខ្ពង់រាបសីតុណ្ហភាពមធ្យមអប្បរមា២០អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣០ អង្សាសេ ។អាចមានភ្លៀងធ្លាក់​ជាមួយ​ផ្គរ រន្ទះនិងខ្យល់កន្រ្តាក់គ្រប​ដណ្ដប់​លើផ្ទៃដី៥៥ភាគរយ ។

៣.តំបន់មាត់សមុទ្រ សីតុណ្ហភាពមធ្យមអប្បរមា២២អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣១ អង្សាសេ។អាចមានភ្លៀងធ្លាក់​ជាមួយផ្គរ រន្ទះនិងខ្យល់កន្រ្តាក់គ្រប​ដណ្ដប់​លើផ្ទៃដី១៥ភាគរយ។រលកសមុទ្រមានកម្ពស់មធ្យមអប្បរមា ០,៥០ម៉ែត្រ និងកម្ពស់​មធ្យម​អតិបរមា១,៥០ម៉ែត្រ៕
សូមជូនព្រឹត្តបត្រព័ត៌មានស្តីពីស្ថានភាពធាតុអាកាស៖

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner