តំណាងសហជីព និងក្រុមការងាររោងចក្រឌីឡាសរ៍ ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយគណៈប្រតិភូអាល្លឺម៉ង់
(ភ្នំពេញ)៖ លោក ស្រុង វ៉ាន់ណូ ក្នុងនាម តំណាងសហជីព ជាសមាជិកសហភាពសហជីពមរតកជាតិកម្ពុជា CCTUH ឯកឧត្ដម តុលផាន់មឿង ជាប្រធាន និងក្រុមការងាររោងចក្រឌីឡាសរ៍ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូអាល្លឺម៉ង់ ដឹកនាំដោយ លោកជំទាវបណ្ឌិត បាប៊ែល កូហ្លឺ (Bärbel Kofler) រដ្ឋលេខាធិការនៃក្រសួងសហព័ន្ធអាល្លឺម៉ង់ សម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ និងជាសមាជិកសភាអាល្លឺម៉ង់ និងសមាជិកស្ថានទូតអាល្លឺម៉ង ប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
ជំនួបដែលធ្វើឡើងនៅទីតាំងរោងចក្រឌីឡាសរ៍ ( factory d’luxe ) នាពេលនេះ ផ្តោតសំខាន់ទៅលើការពង្រឹងកិច្ចសហប្រិបត្តិការរវាងកម្ពុជា ជាមួយសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ក្នុងវិស័យការងារ វិស័យសន្តិសុខសង្គម និងវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ ហេីយនឹងសិទ្ធសេរីភាពរបស់បងប្អូនកម្មករកម្មការិនី និយោជិតនិងសិទ្ធសេរីភាពរបស់សហជីព ជីវភាពរស់នៅរបស់បងប្អូនកម្មករកម្មការិនីនិយោជិតមានភាពរីកចម្រើនល្អប្រសេីរក្នុងក្រុមគ្រួសារ។
ក្រុមការងារក៏បានថ្លែងការអរគុណចំពោះរដ្ឋាភិបាល អាល្លឺម៉ង់ ដែលតែងជួយគាំទ្រដល់ការអភិវឌ្ឍវិស័យ ការងារនៅកម្ពុជា ជាពិសេសតាមរយៈអង្គការ អភិវឌ្ឍន៍អន្តរជាតិអាល្លឺម៉ង់ (GIZ) លើកិច្ចការងារអធិការកិច្ចក្នុងវិស័យការងាររបស់កម្ពុជា អនុលោមទៅនឹងអង្គការអន្តរជាតិខាងការងារ (ILO) ៕
ដោយ ៖ វណ្ណលុក