អាមេរិកដាក់ពង្រាយយោធាបន្ថែមនៅមជ្ឈិមបូព៌ា ដើម្បីព្រមាន អ៊ីរ៉ង់
វ៉ាស៊ីនតោន : សហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃសុក្រ អំពីការដាក់ពង្រាយកម្លាំងយោធាបន្ថែមទៀតទៅកាន់តំបន់មជ្ឈិមបូព៌ា ចំពេលភាពតានតឹងកើនឡើងខ្លាំងរវាងអ៊ីស្រាអែល អ៊ីរ៉ង់។
សារព័ត៌មាន AFP បានរាយការណ៍ថា ដាក់ពង្រាយនេះ រួមមានទាំងនាវាពិឃាតការពារមីស៊ីលផ្លោង និងយន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយ B-52 ដែលនេះជាការព្រមានខ្លាំងៗដល់អ៊ីរ៉ង់។
អ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោន លោកឧត្តមសេនីយ៍ Pat Ryder បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រសិនបើអ៊ីរ៉ង់ និងដៃជើង ឬអ្នកតំណាងរបស់ខ្លួនប្រើប្រាស់ពេលវេលានេះដើម្បីកំណត់គោលដៅវាយប្រហារបុគ្គលិក ឬផលប្រយោជន៍របស់អាមេរិកនៅក្នុងតំបន់ នោះទីក្រុងវ៉ាស៊ីនតោននឹងចាត់វិធានការចាំបាច់នានា ដើម្បីការពារប្រជាជនរបស់យើង។
លោក Ryder បន្ថែមថា ការដាក់ពង្រាយកម្លាំងយោធាថ្មីនេះ នឹងចាប់ផ្តើមមកដល់ក្នុងពេលប៉ុន្មានខែខាងមុខនេះ។
សូមរម្លឹកថា អ៊ីស្រាអែលបានបើកការវាយប្រហារយ៉ាងសំខាន់ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី២៦ ខែតុលា ដោយបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធយោធារបស់អ៊ីរ៉ង។
អអ៊ីរ៉ង់បានវាយប្រហារធំៗចំនួនពីរលើក ប្រឆាំង នឹង អ៊ីស្រាអែល ក្នុង ឆ្នាំ ២០២៤នេះ ដែលលើកដំបូងនៅ ខែ មេសា បន្ទាប់ ពី ការ វាយ ប្រហារ លើ ស្ថាន កុងស៊ុល របស់ ខ្លួន នៅ ទីក្រុងដាម៉ាស់ ដែល ត្រូវ បាន បន្ទោស លើ អ៊ីស្រាអែល និង មួយ ទៀត ក្នុង ខែ តុលា ដដដែលទីក្រុងតេហេរ៉ង់ បាន និយាយ ថា ជា ការ ឆ្លើយ តប នឹង ការ ធ្វើ ឃាត មេដឹកនាំ ក្រុម ប្រដាប់ អាវុធ ដែល ខ្លួន គាំទ្រនៅមជ្ឈិមបូព៌ា៕
ប្រភព : AFP ប្រែសម្រួល : ឈឹម ទីណា