រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានអនុញ្ញាតឱ្យ ឯកអគ្គ​រដ្ឋទូត អូស្ត្រាលី ប្រចាំនៅ​កម្ពុជា ចូលជួបសម្តែងការគួរសម

(ភ្នំពេញ)៖ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តា​សោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឱ្យ ឯកឧត្តម Derek YIP ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអូស្ត្រា​លី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសមនៅទីស្តីការក្រសួង។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានឆ្លុះបញ្ចាំងអំពីទំនាក់ទំនងដ៏រឹងមាំ និងយូរអង្វែងរវាង​ព្រះរាជាណាចក្រកម្ពុជា និងអូស្ត្រាលី ដោយភាគីទាំងពីរបានបញ្ជាក់ឡើងវិញ​នូវភាព​ជា​ដៃគូដ៏រឹងមាំ និងការប្តេជ្ញាចិត្តរួមគ្នាចំពោះការរីកចម្រើន និងកិច្ចសហប្រតិបត្តិការ​ទៅវិញ​ទៅមក ដែលបានកត់សម្គាល់ទំនាក់ទំនងទ្វេភាគី ចាប់តាំងពីការបង្កើត​ទំនាក់​ទំនងការទូត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានសម្តែងការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះ​ការ​គាំទ្រដ៏យូរអង្វែងរបស់អូស្ត្រាលីសម្រាប់កម្ពុជា ដោយបានរំលេចពីតួនាទី ដ៏សំ​ខាន់ របស់ អូស្ត្រាលី ក្នុងនៅក្នុងវិស័យជាច្រើន ដូចជា ការកសាងសមត្ថភាព ការ​អភិវឌ្ឍសង្គម និងបរិវត្តកម្មឌីជីថលនៅកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានចែករំលែក​អំពីយុទ្ធសាស្ត្របញ្ចកោណរបស់រាជ​រដ្ឋា​ភិបាល​កម្ពុជា ដែលជាក្របខណ្ឌដ៏សំខាន់ ក្នុងគោលដៅអភិវឌ្ឍន៍ជាតិផងដែរ។

ភាគីទាំងពីរបានប្តេជ្ញាចិត្តក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យជាច្រើន ដើម្បីជំរុញភាពជាដៃគូដ៏រឹងមាំ សម្រាប់ផលប្រយោជន៍ទៅវិញទៅមក​នៃប្រទេសទាំងពីរ ៕

ដោយ/សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner