ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិ
(ភ្នំពេញ)៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្តល់ អនុសាសន៍សំខាន់ៗជាច្រើន និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។
គួរបញ្ជាក់ថាការថ្លែងបញ្ជាក់ពីសំណាក់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បែបនេះធ្វើឡើងក្នុងពិធីពិសាអាហារការងារនៅសណ្ឋាគារ Raffle Le Royal នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤។
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់វេទិការរាជរដ្ឋាភិបាល ផ្នែកឯកជន និង សភាពាណិជ្ជកម្មកម្ពុជាកាលពីថ្ងៃទី១ ខែ វិច្ឆិកាឆ្នាំ ២០២៤បានឱ្យដឹងថា អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួលក្រុមការងារ ទាំង១៦ផ្នែកឯកជន តំណាងផ្នែកឯកជន បានដឹកនាំថ្នាក់ដឹក សមាជិកសមាជិកា នៃក្រុមការងារ ចំពោះកិច្ច និងសមាជិកសភាពាណិជ្ជកម្មកម្ពុជា ព្រមទាំង អ្នកឧកញ៉ា ឧកញ៉ា ឯកឧត្តម លោកជំទាវ ក្នុងសកម្មភាពពាណិជជ្ជកម្ម និងវិនិយោគលើវិស័យសំណង់ និងអចលនទ្រព្យ ចូលរួម ពិធីពិសាអាហារ សាមគ្គីការងារពេលព្រឹក ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងថ្នាក់ដឹកនាំក្រសួងសំខាន់ៗ មួយចំនួនផងដែរ។
សម្រាប់ការពិសាអាហារសាមគ្គីការងារនេះដែរ គឺធ្វើឡើងក្នុងគោលបំណងបង្កើតចំណងមិត្តភាពកាន់តែ ប្រសើ រវាងវិស័យឯកជន និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងបង្ហាញពីភាពជា ដៃគូពិសេស នៃក្រុមការងារ “ខ” “ផ្នែកសំណង់ និងអចលនទ្រព្យ” ក្រោមយន្តការនៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើសពីនេះ គឺដើម្បីអោយវិស័យឯកជន ជ្រាបអំពីទិសដៅរបស់រាជរដ្ឋាភិបាលក្នុង អាណត្តិ ក៏ដូចជាទិសដៅសកម្មភាពមួយចំនួនរបស់ក្រសួង ផងដែរ។
ក្នុងឱកាសនេះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្តល់ អនុសាសន៍សំខាន់ៗជាច្រើន និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។
អ្នកឧកញ៉ា គិត ម៉េង បានលើកអំពីកិច្ចសហប្រតិបត្តិការ និងយកចិត្តទុកដាក់អំពីបញ្ហា កង្វល់ របស់វិស័យឯកជនក្នុងវិស័ យសំណង់ និងអចលនទ្រព្យ ដែលយើងមានក្រុមការងារ ក្រោមយន្តការនៃវេទិការាជរដ្ឋាភិបាល- ផ្នែកឯកជន សម្រាប់ជាដៃគូសន្ធាជាមួយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជាសហប្រធានក្រុម ការងារ”ឧ” តំណាងផ្នែករដ្ឋាភិបាល ជាមួយសភាពាណិជ្ជកម្មកម្ពុជាក្នុងវិស័យសំណង់ និងអចលនទ្រព្យ ដែលបង្កភាពងាយស្រួល និងបំបាត់បញ្ហាដែលជាកង្វល់របស់ វិស័យឯកជន លើសពីនេះតាមរយៈ ក្រុមការងារ នឹងផ្តល់ជាធាតុចូល សំណូមពរ អនុសាសន៍ចាំបាច់ជាច្រើន ជូនដល់ក្រសួង ផងដែរ៕
ដោយ ៖ ម៉ាដេប៉ូ