ដំរីទឹកដ៏ល្បីថៃទាយថា លោក ត្រាំ ឈ្នះការបោះឆ្នោតប្រធានាធិបតីអាមេរិក

បាងកក ​៖ កូនដំរីទឹកដ៏ល្បីប្រចាំប្រទេសថៃ ឈ្មោះថា Moo Deng ទស្សន៍ទាយថា បេក្ខជនមកពីគណបក្សសាធារណៈរដ្ឋ លោក ដូណាល់ ត្រាំ នឹងឈ្នះការបោះឆ្នោតប្រធានាធិបតីអាមេរិកអាណត្តិថ្មី។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន AFP។

ថ្ងៃទី៥ ខែវិច្ឆិកានេះ គឺជាថ្ងៃដែលពលរដ្ឋអាមេរិករាប់លាននាក់នាំគ្នាសម្រុកទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាណត្តិថ្មី ដោយបេក្ខជនឈរឈ្មោះមានលោក ដូណាល់ ត្រាំ និងលោកស្រី ខាម៉ាឡា ហារីស ដែលជាគូប្រជែងដ៏ខាន់ក្នុងការដណ្តើមយកតំណែងនៅសេតវិមាន។

កាសែតវៀតណាម VNExpress បានចេញផ្សាយថា នៅក្នុងការទស្សន៍ទាយ គេបានដាក់ចំណីក្នុងចានផ្លែឈើចំនួនពីរ ជាមួយការសរសេរឈ្មោះលោក ត្រាំ និងលោកស្រី ហារីស នៅមុខកូនដំរីទឹក និងមេដំរីទឹក ភ្លាមៗកូនដំរីទឹកដ៏ល្បីរបស់ថៃ Moo Deng បានត្បុលទៅស៊ីចំណី ដែលគេសរសេរឈ្មោះលោក ត្រាំ។

វីដេអូទស្សន៍ទាយនេះ ត្រូវបានបង្ហោះនៅលើបណ្តាញសង្គម ហើយមនុស្សជាច្រើនជឿជាក់ថា លោក ត្រាំ នឹងផ្តួលលោកស្រី ហារី ក្លាយជាប្រធានាធិបតីអាមេរិកម្តងទៀតនាអាណត្តិថ្មីនេះ។

ដោយឡែកអ្នកលេងបណ្តាញសង្គមមួយចំនួនទៀត ក៏បាននិយាយដែរថា វាគ្រាន់តែជារឿងទស្សន៍ទាយប៉ុណ្ណោះ មិនទាន់ក្លាយជាការពិតទេ ខណៈដែលមនុស្សម្នាជុំវិញពិភពលោកកំពុងតាមដានលទ្ធផលឆ្នោតនាយប់ថ្ងៃអង្គារនេះ៕

ប្រភព៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner