អភិបាលរងខេត្ត៖ការវិនិយោគលើសហគ្រិនវ័យក្មេងជា​ការរួមចំណែក​សេដ្ឋកិច្ចជាតិ

បន្ទាយមានជ័យ៖សមាគមសហគ្រិនវ័យក្មេងកម្ពុជាបានរៀប​ចំទិវា​សហគ្រិនភាពកម្ពុជាឆ្នាំ ២០២៤ ក្រោមប្រធានបទ “វិនិយោគ​លើសហគ្រិនវ័យក្មេងដើម្បីសេដ្ឋកិច្ចប្រកបដោយថាមវន្ត និង​បរិយាបន្ន”​នៅសាលប្រជុំសាលាខេត្តកាលពីរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ ២០២៤។

មានប្រសាសន៍ក្នុងឱកាសនេះលោក កែ សួនសុភាព អភិបាលរង​បានលើកឡើងថា ការវិនិយោគលើសហគ្រិនវ័យក្មេង ជាការរួម​ចំណែកសេដ្ឋកិច្ចជាតិ ។លោកបន្តថា សហគ្រិនវ័យក្មេងគឺអ្នក​ផ្តួច​ផ្តើមគំនិត និងបង្កើតការងារថ្មីដែលបានចាប់យកនូវ​គំនិត​ល្អៗ​សម្រាប់ដឹកនាំឱ្យមានការរីកចម្រើន ។

លោក ថុនសុធាន បានថ្លែងថា ការប្រារព្ធទិវានេះវាមានសារៈ​សំខាន់ណាស់ចំពោះរដ្ឋ ដើម្បីការអភិវឌ្ឍសេដ្ឋកិច្ច ៕
ដោយ៖ គៀនច័ន្ទហ៊ីន

ads banner