Trump និង Harris ចាយ៣.៥ ពាន់លានដុល្លារលើការបោះឆ្នោត, ថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រ

បរទេស ៖ កាសែតអង់គ្លេស Financial Times បានសរសេរថា បេក្ខជន ប្រធានាធិបតីអាមេរិក លោក Donald Trump និង លោកស្រី Kamala Harris បានចំណាយ ៣.៥ ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបោះឆ្នោតរបស់ពួកគេ ជាហេតុនាំអោយក្លាយជាការចំណាយលើការបោះឆ្នោតប្រធានាធិបតី មានតម្លៃថ្លៃបំផុត ក្នុងប្រវត្តិសាស្ត្រ។

យោងតាមកាសែតបង្ហាញថា លោកស្រី Harris ទាក់ទាញថវិកាបានជាង ២.៣ ពាន់លានដុល្លារ និងចំណាយ ១.៩ ពាន់លានដុល្លារ។ លោក Trump បានទទួលប្រាក់ចំនួន ១.៨ ពាន់លានដុល្លារ និងចំណាយចំនួន ១.៦ ពាន់លានដុល្លារ។ ភាគច្រើននៃប្រាក់ពីភាគីទាំងពីរ បានទៅប្រព័ន្ធផ្សព្វផ្សាយ និងការផ្សាយពាណិជ្ជកម្ម។

យុទ្ធនាការបោះឆ្នោតរបស់បេក្ខជនប្រធានាធិបតីអាមេរិក ត្រូវបានផ្តល់ហិរញ្ញប្បទានពីមូលនិធិផ្ទាល់ខ្លួន និងគណបក្ស, ការបរិច្ចាគបុគ្គល និងមូលនិធិដែលប្រមូលបាន តាមរយៈគណៈកម្មាធិការសកម្មភាពនយោបាយ ជាដើម។

យ៉ាងណាមិញ អ្នកឃ្លាំមើលហិរញ្ញវត្ថុនយោបាយដែលមិនប្រកាន់បក្សពួកឈ្មោះ Open Secrets បានរាយការណ៍ថា មានដល់ចំនួន ៥.៥ ពាន់លានដុល្លារ ដែលត្រូវបានចំណាយ លើការប្រជែងដណ្តើមសេតវិមានឆ្នាំ២០២៤៕

ប្រភភពពី Tass ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner