លោក ឌី រ័ត្នខេមរុណ ជួបសំណេះសំណាល ជាមួយកងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ និង បុគ្គលិកអនាម័យ ក្នុងខណ្ឌ៧មករា

(ភ្នំពេញ)៖ លោក ឌី រ័ត្នខេមរុណ អភិបាលរង នៃគណៈអភិបាលខណ្ឌ៧មករា តំណាង លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា បានជួបសំណេះសំណាល ជាមួយកម្លាំងសណ្តាប់ធ្នាប់ អ្នកអនាម័យ ព្រមទាំងអ្នករត់សំបុត្រ ក្នុងខណ្ឌ៧មករា នាព្រឹកថ្ងៃពុធ ៦កើត ខែកក្តឹក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនិងថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ ។

លោក ឌី រ័ត្នខេមរុណ អភិបាលរង នៃគណៈអភិបាល ខណ្ឌ៧មករា បានធ្វើការកោតសរសើរ ចំពោះកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ដែលបានបំពេញនូវតួនាទី ភារកិច្ច របស់ខ្លួន និងការខិតខំប្រឹងប្រែង រក្សាសុន្តិសុខ សុវត្ថិភាព រៀបចំសណ្ដាប់ធ្នាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន មិនអោយមានភាពភ័យខ្លាចនៅបញ្ហា អសន្តិសុខ ក្នុងភូមិ សង្កាត់ ជាពិសេសនោះ គឺ រក្សាបានភូមិ សង្កាត់ មានសុវត្ថិភាព ជូនប្រជាពលរដ្ឋ ។

ទន្ទឹមនឹងនេះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌ៧មករា កម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ត្រូវពង្រឹងសមត្ថភាពបន្ថែម ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ស្របតាមគោល នយោបាយភូមិសង្កាត់មានសុវត្ថិភាព ក៏ដូចជាសហការជាមួយ កម្លាំងប្រដាប់អាវុធទាំង២ប្រភេទ ក្នុងការចុះការពារក្បួនថ្នាក់ដឹកនាំ រួមទាំងចុះ ល្បាត ពួន ស្ទាក់ និងចាប់អោយបាន លើការបង្ក្រាបរាល់បទល្មើស និងរាល់សកម្មភាព ចោរកម្ម ផ្សេងៗដើម្បីរក្សាពង្រឹងសន្តិសុខ និង រក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ៧មករា អោយជាប់ជាប្រចាំផងដែរ ។

ក្នុងការសំណេះសំណាលនេះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង នៃគណៈអភិបាល ខណ្ឌ៧មករា បានឧបត្ថម្ភ ក្នុង១នាក់ ទទួលបាន មី ១កេស, ទឹកក្រូច ១កេស, ទឹកស៊ីអ៉ីវ, ទឹកត្រី ១យួរ, ឃីត ១កញ្ចប់ និង ថវិកាផងដែរ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner