កម្ពុជា ចូលរួមក្នុងសន្និសីទថ្នាក់តំបន់ លើកទី២ នៃសាកលវិទ្យាធិការគ្រឹះស្ថាន​ឧត្តម​សិក្សា ជាសមាជិកទីភ្នាក់ឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង ប្រចាំតំបន់អាស៊ី-ប៉ាស៊ី​ហ្វិក

(ភ្នំពេញ)៖ ឯកឧត្តម លីម ប៊ុនហុក រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិ​បត្តិការអន្តរជាតិ ជាអ្នកសម្របសម្រួលជាតិកម្ពុជា អមអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី និងជាតំណាងរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការ​បរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញ​ចូលរួម ក្នុងសន្និសីទថ្នាក់តំបន់លើកទី២ នៃសាកលវិទ្យាធិការគ្រឹះស្ថានឧត្តមសិក្សា​ជាសមាជិកទីភ្នាក់ឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក (C2R-AP) ដែលបានប្រព្រឹត្តទៅនៅសាកលវិទ្យាល័យវេជ្ជសាស្ត្រ Pham Ngoc Thach ទីក្រុងហូជីមិញ ប្រទេសវៀតណាម។

នៅក្នុងឱកាសនៃសន្និសីទនេះ ឯកឧត្តម លីម ប៊ុនហុក ក៏បានជួបពិភាក្សាការងារ​ជាមួយ ឯកឧត្តម HOANG Minh Son អនុរដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាល​វៀតណាម និងលោកសាស្ត្រាចារ្យ Slim KHALBOUS សាកលវិទ្យាធិការ AUF ដោយ​ផ្តោតកិច្ចពិភាក្សាបានលើកិច្ចសហប្រតិបត្តិការបច្ចុប្បន្ន និងនាពេលអនាគត ជាពិសេសគឺការស្វែងរកកាលានុវត្តភាពក្នុងការចូលរួមសហការ ដើម្បីរៀបចំកិច្ច​ប្រជុំ​កំពូលហ្រ្វង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ នៅប្រទេសកម្ពុជា ៕

ដោយ ៖ សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner