នគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនក្រុម ចោរឆក់ ២នាក់ ប្រគល់ឱ្យនគរបាលខណ្ឌសែនសុខ

(ភ្នំពេញ)៖ ជនសង្ស័យ២នាក់ ដែលជាក្រុមចោរឆក់ ត្រូវបានកំលាំងល្បាតខណ្ឌឫស្សីកែវ ឃាត់ខ្លួនបាន នៅចំណុចភូមិគង្គារផុស សង្កាត់ទួលសង្កែទី២​ ខណ្ឌឬស្សីកែវ​ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤​ ក្រោយពួកគេ ឆក់កាបូបពីជនរងគ្រោះ ២នាក់ម្តាយកូន នៅស្តុបម៉ាក្រូ ផ្លូវម៉ុងរិទ្ធី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចខណ្ឌឫស្សីកែវ បានអោយដឹងថា ជនសង្ស័យទាំង ២នាក់ ឈ្មោះ ម៉ៅ ទី អាយុ១៩ឆ្នាំ ស្នាក់ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ និង ឈ្មោះ សុខ សំអូន ស្នាក់នៅ ភូមិអណ្តូង សង្កាត់គោករកា ខណ្ឌ ព្រែកព្នៅ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះ​ឈ្មោះ​ យិន​ យ៉ារី​ ភេទ​ស្រី ​អាយុ៥៦ឆ្នាំ​ មុខរបរ​លក់ដូរ​ ស្នាក់នៅផ្ទះគ្មានលេខ​ ផ្លូវ​បេរុងសង្កាត់ទួលសង្កែ​ ខណ្ឌឫស្សកែវ​ រាជធានីភ្នំពេញ​។

សមត្ថកិច្ច បន្តថា សម្ភារៈជនរងគ្រោះបាត់បង់មាន ទូរស័ព្ទ ២គ្រឿង, ប្រាក់ចំនួន ៧ម៉ឺនរៀល។ រីឯសម្ភារៈដហូត ៖ ម៉ូតូ ០១គ្រឿង ម៉ាកហុងដាឌ្រីមសង់ ស៊េរី ឆ្នាំ២០២៤ ពណ៌ខ្មៅ គ្មានផ្លាកលេខ និង ទូរស័ព្ទ ១គ្រឿង ។

សមត្ថកិច្ច បានបញ្ជាក់បន្ថែមថា កាលពីថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ១៥:៥០នាទី ជនរងគ្រោះ បានជិះម៉ូតូម៉ាក ឃ្លីកព៌ណស ជិះគ្នា២នាក់ម្តាយកូន ជិះតាមបណ្តោយផ្លូវម៉ុងងរិទ្ធី ទិសដៅ ពីលិច ទៅកើត លុះមកដល់ចំណុចកើតហេតុស្តុបម៉ាក្រូ ផ្លូវម៉ុងរិទ្ធី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានជនសង្ស័យ ជិះម៉ូតូ ម៉ាក Honda dream ព៌ណខ្មៅ គ្មានផ្លាកលេខ ជិះគ្នា២នាក់ជិះពីក្រោយ ហើយបានឆក់កាបូបលុយ ជនរងគ្រោះតែម្តង បន្ទាប់មកជនរងគ្រោះ បានជិះម៉ូតូ ដេញរហូតមកដល់សង្កាត់ទួលសង្កែទី២ ក៏ត្រូវកំលាំល្បាត ខណ្ឌ និងប៉ុស្តិ៍ ធ្វើកាឃាត់ខ្លួនជនសង្ស័យបានតែម្តង ។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានប្រគល់ឱ្យប៉ុស្តិ៍នគរបាល រដ្ឋបាលភ្នំពេញថ្មី ចាត់ការតាមច្បាប់ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner