លោក ពូទីន សាទរជ័យជំនះលោក ត្រាំ ហើយត្រៀមខ្លួនពង្រឹងទំនាក់ទំនងជាមួយជប៉ុន
មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានផ្ញើសារអបអរសាទរលោក ដូណាល់ ត្រាំ ចំពោះជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក។
អំឡុងកិច្ចប្រជុំនៃក្លឹបពិភាក្សា Valdai នៅទីក្រុង Sochi ភាគខាងត្បូងនៃប្រទេសរុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ លោក ពូទីន បាននិយាយថា បំណងប្រាថ្នារបស់លោក ត្រាំ ក្នុងការកែសម្រួលទំនាក់ទំនងជាមួយរុស្ស៊ី ហើយរួមចំណែកបញ្ចប់វិបត្តិនៅអ៊ុយក្រែន គឺមានតម្លៃគួរយកចិត្តទុកដាក់។
លោក ពូទីន បាន បញ្ជាក់ ថា លោក ត្រៀម ខ្លួន ជា ស្រេច ដើម្បី ពិភាក្សា ជាមួយ លោក ត្រាំ ហើយក៏បានបង្ហាញពីទស្សនៈរបស់គាត់ ទៅលើទំនាក់ទំនងរវាងជប៉ុន និងរុស្ស៊ីផងដែរ។ លោក ពូទីន បានសំដៅលើការចរចាសន្ធិសញ្ញាសន្តិភាពទ្វេភាគី ដោយផ្អែកលើសេចក្តីប្រកាសរួមឆ្នាំ ១៩៥៦។
លោក ពូទីន បន្តថា រុស្សីបានត្រឡប់ទៅរកសេចក្តីប្រកាស និងបន្តការចរចាឡើងវិញតាមសំណើរបស់ភាគីជប៉ុន ប៉ុន្តែភ្លាមៗនោះជប៉ុនបានដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី។
លោក ពូទីន បានអះអាងថា ការដាក់ទណ្ឌកម្មរបស់ជប៉ុនជុំវិញការឈ្លានពានរបស់រុស្ស៊ីប្រឆាំងអ៊ុយក្រែន បណ្តាលឱ្យមានការបញ្ឈប់ការចរចាសន្ធិសញ្ញាសន្តិភាព។
ទោះជាយ៉ាងណាក៏ដោយ លោក ពូទីន ក៏បានចង្អុលបង្ហាញថា កិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនជប៉ុននៅតែបន្តក្នុងវិស័យថាមពល។ លោក ថា បើ ក្រុមហ៊ុន ជប៉ុន ចង់ បន្ត លោក នឹង អនុញ្ញាត ឲ្យ ក្រុមហ៊ុន ទាំង នោះ។
លោក ពូទីន បានសង្កត់ធ្ងន់ថា រុស្ស៊ីត្រៀមខ្លួនជាស្រេច ក្នុងការកសាងទំនាក់ទំនងជាមួយជប៉ុន ដោយហៅប្រទេសនេះថា ជាអ្នកជិតខាង។ លោលោក ថា មាន រយៈពេល សោកនាដកម្ម រវាង ប្រទេស ទាំង ពីរ នាពេល កន្លង មក ប៉ុប៉ុន្តែវាក៏មានពេល ខ្លះ ដែរ ដែលយើងអាចមានមោទនភាព៕
ប្រភព ៖ AFP ប្រែសម្រួល ឈឹម ទីណា