លោក ហ្សេលេនស្គី ៖ ទាហានកូរ៉េខាងជើងរងការខាតបង់នៅតំបន់ Kursk របស់រុស្ស៊ី

គៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និយាយថា ទាហានកូរ៉េខាងជើងដែលចូលរួមប្រយុទ្ធនៅសមរភូមិប្រឆាំងនឹងកងកម្លាំងអ៊ុយក្រែននៅតំបន់ Kursk បានទទួលរងការខាតបង់រួចហើយ។

លោក ហ្សេលេនស្គី បានធ្វើសេចក្តីថ្លែងការណ៍បែបនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅរដ្ឋធានី ប៊ុយដាប៉េស ប្រទេសហុងគ្រី កាលពីថ្ងៃព្រហស្បតិ៍។

លោក ហ្សេលេនស្គី និយាយថា ទាហានកូរ៉េខាងជើងជាង ១១,០០០នាក់កំពុងមានវត្តមាននៅក្នុងតំបន់ Kursk ជាកន្លែងដែលអ៊ុយក្រែនបានវាយប្រហារឆ្លងព្រំដែន។ លោក ថា ពពួកគពួកគេមួយចំនួនបានចូលរួមប្រយុទ្ធនឹង យោធា អ៊ុយក្រែន។

យ៉ាងណា លោក ហ្សេលេនស្គី បានអំពាវនាវឱ្យមានការឆ្លើយតបខ្លាំងៗពីសហគមន៍អន្តរជាតិ ដោយទទូចថា កូរ៉េខាងជើងអាចនឹងបង្កើនចំនួនទាហានរបស់ខ្លួនបន្ថែមទៀត លុះត្រាតែមានការសម្រេចចិត្តទប់ស្កាត់យ៉ាងម៉ឺងម៉ាត់។

ដោយសំដៅលើសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយ ដែលប្រទេសទាំងពីរបានចុះហត្ថលេខាកាលពីខែមិថុនា លោក ពូទីន បានបញ្ជាក់ថា មាត្រាទី៤ របស់វា គឺនឹងអនុញ្ញាតឱ្យមានជំនួយយោធាទៅវិញទៅមក ប្រសិនបើប្រទេសណាមួយ ទទួលរងការវាយប្រហារ ឬស្ថិតក្នុងស្ថានភាពសង្រ្គាម៕

ប្រភព ៖ AFP ប្រែសម្រួល ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner