ចិនអនុម័តច្បាប់ថាមពលលើកកម្ពស់អព្យាក្រឹតភាពកាបូន
ប៉េកាំង ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍ថា ប្រទេសចិនកាលពីថ្ងៃសុក្រ បានអនុម័តច្បាប់ថាមពលថ្មីមួយ ដើម្បីលើកកម្ពស់អព្យាក្រឹតភាពកាបូន ខណៈដែលទីក្រុងប៉េកាំងកំពុងឆ្ពោះទៅរកការសន្យរបស់ខ្លួននៅឆ្នាំ ២០៦០។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីនហួរ បានរាយការណ៍ថា ច្បាប់ថ្មីនេះ នឹងជំរុញកាន់តែសកម្ម និងស្ថិរភាពក្នុងការលើកកម្ពស់កាបូន និងអព្យាក្រឹតភាពកាបូន។
ច្បាប់នេះទៀតសោត បង្កើតឡើងដើម្បីលើកកម្ពស់ការអភិវឌ្ឍថាមពលដែលមានគុណភាពខ្ពស់, ធានាសន្តិសុខថាមពលជាតិ និងលើកកម្ពស់ការផ្លាស់ប្តូរទៅថាមពលស្អាត និងកាបូនទាប ក៏ដូចជាការអភិវឌ្ឍប្រកបដោយចីរភាពទាំងសេដ្ឋកិច្ច និងសង្គម។
អ្នកវិទ្យាសាស្ត្រនិយាយថា ចិនគឺជាប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់ដ៏ធំបំផុតរបស់ពិភពលោក ដែលជំរុញឱ្យមានការឡើងកំដៅផែនដី និងការប្រែប្រួលអាកាសធាតុ។
ប៉ុន្តែចិនក៏ជាប្រទេសឈានមុខគេលើពិភពលោកខាងថាមពលស្អាតផងដែរ ដោយបានបង្កើតថាមពលស្អាតពីខ្យល់ និងថាមពលពន្លឺព្រះអាទិត្យស្ទើរតែពីរដង បើធៀបនឹងប្រទេសដទៃទៀតរួមបញ្ចូលគ្នា។
បន្ថែមលើនេះ ចិនក៏បានប្តេជ្ញាថា នឹងកាត់បន្ថយការបំភាយកាបូនឌីអុកស៊ីតឡើងដល់កម្រិតកំពូលនៅចុងទសវត្សរ៍នេះ និងរហូតដល់សូន្យសុទ្ធនៅត្រឹមឆ្នាំ ២០៦០៕
ប្រភព ៖ AFP ប្រែសម្រួល ឈឹម ទីណា