សហគ្រិនខ្មែរ អ្នកឧកញ៉ា យូ សាម៉េត ទទួលបានគ្រឿងឥស្សរិយយសដំបូងគេ ពីក្រុមប្រឹក្សារាជវង្ស នៃប្រទេសឥណ្ឌូនេស៊ី

(ភ្នំពេញ)៖ អ្នកឧកញ៉ា យូ សាម៉េត សហគ្រិនខ្មែរមួយរូបដំបូងគេ បានគ្រឿងឥស្សរិយយសដំបូងគេ ពីក្រុមប្រឹក្សារាជវង្ស នៃប្រទេសឥណ្ឌូនេស៊ី ដែលពិធីបំពាក់គោរមងារនិងគ្រឿងឥស្សរិយយស នេះធ្វើឡើងនៅ ល្ងាចថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បំ ដោយក្រុមប្រឹក្សារាជវង្ស នៃព្រះរាជា ATJEH DARUSSALAM ប្រទេសឥណ្ឌូនេស៊ី។

ពិធីបំពាក់គោរមងា និងគ្រឿងឥស្សរិយយសនេះ មានវត្តមានភ្ញៀវអន្តជាតិ មកពីបណ្តាប្រទេស ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ឥណ្ឌា អារ៉ាប់ និងសិង្ហបូរី ដែលជាម្ចាស់ក្រុមហ៊ុន និងវិនិយោគិន ដែលមានបំណងចង់បង្កើនទំនាក់ទំនងល្អ បង្កើនឱកាសពាណិជ្ជកម្ម ការវិនិយោគ នៅប្រទេសកម្ពុជា។

អ្នកឧកញ៉ា យ៉ូ សាម៉េត បានគូសបញ្ជាក់ថា កត្តសុខសន្តិភាព ស្ថេរភាព នយោបាយ និងការធ្វើជំនួញប្រកបភាពសុចរិត ផ្តល់ទំនុកចិត្តទើប អ្នកវិនិយោគប្រទេសឥណ្ឌូនេស៊ី ក៏ដូចជាបណ្តាប្រទេសផ្សេងទៀត បានចាប់អារម្មណ៍ទៅលើការវិនិយោគប្រទេសកម្ពុជា ។

ជាមួយគោរមងារនេះ លោកក៏បាននិងកំពុងទាក់ទាញអ្នកវិនិយោគពីក្រៅប្រទេសមកបណ្តាក់ទុននៅក្នុងប្រទេសកម្ពុជាឱ្យបានកាន់តែច្រើនថែមទៀត ដើម្បីបង្កើតការងារ និងប្រាក់ចំណូលសម្រាប់ពលរដ្ឋកម្ពុជា។

គួររំលឹកផងដែរថា អ្នកឧកញ៉ា យូ សាម៉េត បានទទួលបានពានរង្វាន់ Excellence Brand និងតំណែងជាអនុប្រធាន Asia Pacific TOP Excellence Brand Committee (APC), Asia Pacific កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ នៅប្រទេសម៉ាឡេស៊ី ហើយនៅ នេះជាកំណត់ត្រាថ្មី សម្រាប់សហគ្រិនខ្មែរ ហើយក៏ជាលើកដំបូង សម្រាប់ប្រទេសកម្ពុជា ផងដែរ។

អ្នកឧកញ៉ា យូ សាម៉េត បានឱ្យដឹងថា តំណែងអនុប្រធាន Asia Pacific TOP Excellence Brand Committee គឺជាតំណែងមួយដែលមិនទាន់មានកូនខ្មែររូបណាទទួលបាននៅឡើយទេ ពីស្ថាប័ននេះ ហើយនៅក្នុងអាស៊ីប៉ាស៊ីហ្វិក មានប្រទេសជាសមាជិករហូតដល់ ១៥ប្រទេស និងជាសហព័ន្ធដ៏ធំមួយប្រចាំតំបន់ និងមានអ្នកជំនួញ ម្ចាស់ក្រុមហ៊ុនធំៗប្រចាំប្រទេសនីមួយៗ ចូលរួមជាសមាជិករជាង ១ម៉ឺន ក្រុមហ៊ុន។

សូមជម្រាបជូនថា អ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត គឺជាស្ថាបនិក និងជាអគ្គនាយក ក្រុមហ៊ុន ECON Group ដែលមានមុខជំនួញបុត្រ សម្ព័ន្ធ លើវិស័យអចលនទ្រព្យ ភោជនីយដ្ឋាន ប្រព័ន្ធផ្សព្វផ្សាយ វិទ្យុ និងផលិតផលសុខភាពជាដើម។ ក្រៅពីការពង្រីកមុខជំនួញក្នុងប្រទេស ក្រុមហ៊ុន ECON Group អ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត មានមច្ឆតាពង្រីកខ្លួនឱ្យកាន់តែធំ ទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក និងប្រទេសផ្សេងៗទៀត ក្នុងតំបន់អាស៊ាន ខណៈដែលបច្ចុប្បន្ន ECON Group បានពង្រីកខ្លួននៅសហរដ្ឋអាមេរិក និងប្រទេសអូស្រ្ដាលីរួចមកហើយ។

ក្រៅពីនោះ អ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត ក៏ជាសមាជិកនៃសមាគមឧកញ៉ាកម្ពុជា និងទទួលបានគោរមងារជា «អ្នកឧកញ៉ា» ពីព្រះមហាក្សត្រ កាលពីថ្ងៃទី២៥ ឆ្នាំ២០២១ តាមព្រះរាជក្រឹត្យលេខ នស/រកត/០២២១/១៩៥៕

ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner