សម្តេចតេជោ ហ៊ុន សែន បង្ហាញសារឆ្លងឆ្លើយទៅមក ជាមួយអ្នករិះគន់ម្នាក់ នៅក្រៅប្រទេស
អត្ថបទដោយ៖
ស៊ូ វណ្ណលុក
(ភ្នំពេញ)៖ តាមរយៈបណ្ដាញសង្គមតេឡេក្រាម សម្ដេចតេជោហ៊ុន សែន បានបញ្ចេញសារសម្លេងភ្ជាប់ដោយសំឡេងថា ទោះបីថ្ងៃនេះ ជាថ្ងៃខ្ញុំ កាន់ទុក្ខនៃការស្លាប់កូនប្រុសច្បងរបស់ខ្ញុំ ១០វិច្ឆិកា ១៩៧៦ ក៏ដោយតែខ្ញុំត្រូវបង្ហោះសំឡេងទាំងស្រុង ទាំងសំឡេងខ្ញុំ ទាំងសំឡេងអាក្មេងពាល ដែលហៅចូលមកទាំងព្រឹក និងយកទៅផ្សាយ ដោយកាត់ចោលពាក្យមួយចំនួន ។
គ្រាន់តែប៉ុណ្ណេះវាគ្រប់គ្រាន់ដើម្បីបង្ហាញថាពួកក្មេងពាលដែលបម្រើឱ្យនយោបាយពាលរបស់មេក្លោងពាលវាកំសាកប៉ុណ្ណា បើគ្រាន់តែសំឡេងទាំងស្រុងវាមិនហ៊ានចាក់ផ្សាយផង ៕
ដោយ ៖ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។