កម្ពុជា និងឥណ្ឌាប្រារព្ធកម្មវិធី “Diwali Night 2024”

ភ្នំពេញ ៖ សមាគមឥណ្ឌានៃសហគមន៍កម្ពុជា (IACC) ដោយមានការគាំទ្រពីស្ថានទូតឥណ្ឌាបានរៀបចំកម្មវិធី Diwali Night Gala នៅ សណ្ឋាគារ Nagaworld 1 នាល្ងាចថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤។

ព្រឹត្តិការណ៍ Diwali ប្រារព្ធឡើងក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងវត្តមានឥស្សរជន និងភ្ញៀវកិត្តិយសជាច្រើនរូប។

កម្មវិធី Diwali Night Gala នេះ ត្រូវបានប្រារព្ធឡើងក្នុងគោលបំណងដើម្បីអបអរការយាងវិលត្រលប់ចូលនគរវិញរបស់ Lord Rama ព្រះអនុជ Laxman និងមហេសី Sita។ ព្រឹត្តិការណ៍ នេះ បាន ទទួល ជោគជ័យ យ៉ាង ខ្លាំង ដោយ បដោយបាននាំសហគមន៍ឥណ្ឌាឱ្យកាន់តែរួបរួម គ្នា និង ជំរុញ ការ ផ្លាស់ ប្តូរ វប្បធម៌។

ព្រឹត្តិការណ៍នេះទៀតសោត ត្រូវបានបើកសម្រាប់ទាំងប្រជាជនឥណ្ឌា និងមិនមែនជនជាតិឥណ្ឌា ក្នុងឱកាសនៃការប្រារព្ធពិធីបុណ្យភ្លើង។ អ្នកចូលរួមបានរីករាយជាមួយការប្រគុំតន្ត្រីផ្ទាល់ដ៏ទាក់ទាញដោយ Pinky Maidasani និងពិសារអាហារប៊ូហ្វេឥណ្ឌាដ៏ឈ្ងុយឆ្ងាញ់ រួមទាំងការផ្តល់ជូនភេសជ្ជៈដោយឥតគិតថ្លៃ។ នាឱកាសនោះដែរ ក៏មានការចាប់ឆ្នោតផ្សងសំណាង ជាមួយនឹងរង្វាន់ដ៏រំភើប និងប័ណ្ណបញ្ចុះតម្លៃផងដែរ៕ អត្ថបទ : ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner