លោក Yoon ៖ កូរ៉េខាងត្បូង-អាមេរិកនឹងវាយបកវិញ បើកូរ៉េខាងជើងវាយប្រហារនុយក្លេអ៊ែរ

សេអ៊ូល ៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol និយាយថា កូរ៉េខាងត្បូង និងអាមេរិកនឹងវាយបកវិញ ប្រសិនបើកូរ៉េខាងជើងប៉ុនប៉ងវាយប្រហារនុយក្លេអ៊ែរប្រឆាំងនឹងប្រទេសសម្ព័ន្ធមិត្តទាំងពីរ។

លោក Yoon ក៏បានអះអាងដែរថា កូរ៉េខាងត្បូងអាចពឹងផ្អែកលើអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ដើម្បីការពារប្រទេស ហើយមិនត្រូវការអាវុធនុយក្លេអ៊ែររបស់ខ្លួននោះទេ។ នេះបើយោងតាមការចេញដោយទស្សនាវដ្តីអាមេរិក។

លោក Yoon ដែលជាអ្នកអភិរក្សនិយម បានប្រកាន់ជំហរតឹងរឹងជាងអ្នកកាន់តំណែងមុនរបស់គាត់លើកូរ៉េខាងជើង។ កូរ៉េខាងត្បូងក្រោមការដឹកនាំរបស់លោក Yoon ក៏កំពុងពង្រឹងទំនាក់ទំនងជាមួយអាមេរិកផងដែរ ដោយកសាងសម្ព័ន្ធភាពសន្តិសុខរយៈពេល ៧០ឆ្នាំ។

ចំណែកកូរ៉េខាងជើងក៏បានពង្រឹងសាច់ដុំយោធារបស់ខ្លួនផងដែរ ជាមួយនឹងការបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីបឥន្ធនៈរឹងថ្មីមួយ ដែលមានឈ្មោះថា Hwasong-19 កាលពីថ្ងៃទី៣១ ខែតុលា ចំពេលមានការចោទប្រកាន់ពីទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូលថា ខ្លួនបានដាក់ពង្រាយកងទ័ពជួយដល់រុស្ស៊ីប្រឆាំងអ៊ុយក្រែន។

យ៉ាងណា កូរ៉េទាំងពីរនៅតែស្ថិតក្នុងការប្រឈមមុខដាក់គ្នា បន្ទាប់ពីសង្រ្គាមឆ្នាំ ១៩៥០-១៩៥៣របស់ពួកគេ ដែលបានបញ្ចប់ត្រឹមបទឈប់បាញ់ មិនមែនជាសន្ធិសញ្ញាសន្តិភាពទេ៕

ប្រភព ៖ AFP ប្រែសម្រួល ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner