សត្វពស់ថ្លាន់ជាសត្វដ៏កម្រ និងជាប្រភេទសត្វពស់ដ៏ធំបំផុតមួយក្នុងចំណោមសត្វពស់ដទៃទៀត

(ភ្នំពេញ)៖ ពស់ថ្លាន់ ដែលត្រូវបានរកឃើញនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ គឺជាប្រភេទពស់ដ៏ធំបំផុតមួយនៅលើភពផែនដី។

អង្គការ WWF-កម្ពុជាបានឱ្យដឹងថានាសប្តាហ៍នេះគេ បានទទួលពស់ថ្លាន់ទម្ងន់ជិត១០គីឡូក្រាមមួយក្បាលពីប្រជាសហគមន៍។ ដើម្បីសុខុមាលភាពរបស់សត្វពស់ថ្លាន់ គេបានធ្វើការលែងពស់ថ្លាន់ចូលទៅក្នុងដែនជម្រកសត្វព្រៃសំបូរ ជាទីដែលវាអាចលូតលាស់នៅក្នុងប្រព័ន្ធអេកូធម្មជាតិរបស់វា។

អង្គការWWF-កម្ពុជា បានឱ្យដឹងដែរថា៖ពស់ថ្លាន់ខ្លះទម្ងន់វាអាចឡើងដល់ ៩០គីឡូក្រាមល។ដោយក្នុងនេះ សត្វពស់ប្រភេទនេះបានសម្លាប់ និងស៊ីចំណីរបស់វាដោយយកខ្លួនប្រាណវឹតជុំវិញសត្វមួយក្បាលទៀតឱ្យថប់ដង្ហើមស្លាប់។

គួរបញ្ជាក់ថាបើយោងតាមឯកសារស្រាវជ្រាវបានឱ្យដឹងថាពស់ថ្លាន់ ជាប្រភេទសត្វល្មូនគ្មានពិស តែវាអាចចាប់ និងលេបសត្វផ្សេងៗ ដែលមានទំហំធំជាងខ្លួនវា ជាអាហារ បានដោយងាយស្រួល។ ពស់ថ្លាន់ មានឈ្មោះវិទ្យាសាស្ត្រ Python bivittatus ស្ថិតក្នុងចំណោមសត្វពស់ ដែលមានទំហំខ្លួនធំជាង គេលើផែនដី។ ពស់ថ្លាន់ញី អាចលូតលាស់ធំជាងពស់ថ្លាន់ឈ្មោល ពេលវាពេញពេញវ័យអាចមានទម្ងន់រហូតដល់ ៩០ គីឡូក្រាម និងមានប្រវែង ៧ ម៉ែត្រ។

ពស់ថ្លាន់ អាចបន្តពូជបាននៅក្នុង អាយុប្រហែល ២-៣ឆ្នាំ។ វាអាច រស់នៅបានដល់ ៣០ឆ្នាំ ឬយូរជាងនេះ។ ក្នុងពេលបន្តពូជម្តង វាអាចពងបានរហូតដល់ ១០០គ្រាប់។ កូនពស់ថ្លាន់ ដែលទើបនឹងញាស់ លូតលាស់បានលឿនជាងពស់ដទៃទៀត ក្នុងប្រវែងប្រមាណ ៧០-១០០មម ក្នុងមួយខែ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner