Vietjet លក់សំបុត្របញ្ចុះតម្លៃពិសេស ២៤ ម៉ោង ក្នុងឱ្យកាសទិវាអ្នកនៅលីវ ដែលអ្នកដំណើរអាចសន្សំប្រាក់បានជាច្រើននៅគ្រប់ផ្លូវហោះហើរទាំងអស់

ភ្នំពេញ ៖ ដើម្បីអបអរសាទរទិវាអ្នកនៅលីវ ដែលជាព្រឹត្តិការណ៍ដើរទិញឥវ៉ាន់ដ៏ធំបំផុតប្រចាំឆ្នាំ Vietjet កំពុងលក់សំបុត្របញ្ចុះតម្លៃពិសេសនៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៤ ដោយផ្តល់ជូននូវសំបុត្រ Eco-class រាប់លានសំបុត្រ ការផ្តល់ជូននេះមានរហូតដល់ ១០០ ភាគរយ (*) ។ លើសពីនេះ ការប្រូម៉សិនលក់សំបុត្របញ្ចុះតម្លៃពិសេសរយៈពេលមួយសប្តាហ៍ផ្សេងទៀត ក៏នឹងផ្តល់ជូនជាពិសេសមិនគួរឱ្យជឿសម្រាប់សំបុត្រយន្តហោះប្រភេទ Business និង SkyBoss នៅទូទាំងបណ្តាញជើងហោះហើរទាំងអស់របស់ Vietjet រួមទាំងផ្លូវសៀមរាប-ហាណូយផងដែរ។

សម្រាប់រយៈពេល ២៤ ម៉ោងនៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៤ (UTC+7) អ្នកដំណើរអាចប្រើលេខកូដបញ្ចុះតម្លៃ “VJ11” ដើម្បីរីករាយជាមួយការបញ្ចុះតម្លៃរហូតដល់ ១០០ ភាគរយ (*) នៅពេលទិញសំបុត្រអេកូនៅលើគេហទំព័រផ្លូវការរបស់ Vietjet www.vietjetair.com ឬតាមរយៈកម្មវិធីទូរសព្ទ Vietjet Air។ ការផ្តល់ជូននេះ មានសុពលភាពសម្រាប់ការធ្វើដំណើររវាងថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៥ និងថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៥ (**)។

សម្រាប់អ្នកដំណើរដែលកំពុងស្វែងរកបទពិសោធន៍ថ្មី Vietjet កំពុងផ្តល់ជូនការបញ្ចុះតម្លៃរហូតដល់ ២០ ភាគរយ លើថ្លៃសំបុត្រយន្តហោះប្រភេទ Business និង SkyBoss (*) ដែលមានចាប់ពីថ្ងៃទី ១៣ ខែវិច្ឆិកា ដល់ថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៤។ ជាមួយនឹងលេខកូដបញ្ចុះតម្លែ “LEADERNOV” អ្នកដំណើរអាចកក់កៅអីពិសេសជាមួយនឹងការបញ្ចុះតម្លៃសម្រាប់ការធ្វើដំណើររវាងថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៥ ដល់ថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៥ (**)។

អ្នកដំណើរប្រភេទធុរកិច្ច (Business) និង SkyBoss អាចទទួលបានបទពិសោធន៍នៃសេវាកម្មផ្តាច់មុខជាច្រើន ទាំងនៅលើដី និងនៅលើអាកាស រួមទាំងការឆែកឆេរជាអាទិភាព ផ្លូវដើរ កន្លែងសម្រាកឯកជនដ៏ប្រណិត និងដាក់ឥវ៉ាន់បានរហូតដល់ ៦០ គីឡូក្រាម (***)។ អ្នកដំណើរធុរកិច្ច នឹងរីករាយធ្វើដំណើរក្នុងកាប៊ីនឯកជនដ៏ត្រជាក់ចិត្តនៅលើយន្តហោះ A330 ដែលមានតួធំទូលាយ ជាមួយនឹងគ្រែរាបស្មើ ១៨០ ដឺក្រេ ដែលធានាបាននូវការធ្វើដំណើរប្រកបដោយផាសុកភាព។

ប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្រថ្មីនេះ ផ្តល់ជូនស្របពេលនឹងពិធីបុណ្យអុំទូកប្រចាំឆ្នាំរបស់ប្រទេសកម្ពុជា ដែលចាប់ផ្តើមនៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៤។ ឥឡូវនេះ ប្រជាជនកម្ពុជាមានឱកាសទទួលបានការបញ្ចុះតម្លៃលើជើងហោះហើរទៅមកប្រចាំថ្ងៃពីសៀមរាបនៃប្រទេសកម្ពុជា ទៅទីក្រុងហាណូយនៃរដ្ឋធានីនៃប្រទេសវៀតណាម។ ក្រុមហ៊ុន Vietjet បានបង្កើនប្រេកង់ហោះហើរនៅលើផ្លូវដ៏សំខាន់នេះ ចាប់តាំងពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៤។

ក្រុមហ៊ុន Vietjet បានបង្កើនប្រតិបត្តិការដឹកអ្នកដំណើរ ដើម្បីបំពេញតម្រូវការដែលកំពុងកើនឡើងសម្រាប់ការធ្វើដំណើរចុងឆ្នាំ និងឆ្នាំថ្មី ដោយការបើកដំណើរការ និងបន្តជើងហោះហើរអន្តរជាតិជាច្រើន ខណៈពេលដែលការបង្កើនប្រេកង់ហោះហើរលើផ្លូវដែលមានស្រាប់ជាច្រើនផងដែរ។ ថ្មីៗនេះ ក្រុមហ៊ុនអាកាសចរណ៍ Vietjet ក៏បានដាក់ឱ្យដំណើរការយន្តហោះថ្មីចំនួន ៣ គ្រឿង ហើយរំពឹងថានឹងមានដាក់ឱ្យដំណើរការយន្តហោះសម្រាប់ដឹកអ្នកដំណើរបន្ថែមទៀតនៅចុងឆ្នាំនេះ៕

(*) មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវាផ្សេងៗ (**) មិនរាប់បញ្ចូលថ្ងៃបុណ្យជាតិ (***) លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner