ឯកឧត្តម កែ គឹមយ៉ាន ដង្ហែរកឋិនទានសាមគ្គី បានបច្ច័យជាងប្រាំបួនរយលានរៀល វេរប្រគេនចៅអធិការវត្តស្វាយចាស់ ទុកសម្រាប់កសាងសមិទ្ធិផលពុទ្ធសាសនា
(ខេត្តបន្ទាយមានជ័យ)៖ ឯកឧត្តម កែគឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដង្ហែរកឋិនទានសាមគ្គីទៅកាន់វត្តចោមសុធាវាស ឬវត្តស្វាយចាស់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ជាប់ព្រំដែន កម្ពុជា ថៃ ។
យោងតាម ឯកសារប្រវត្តិពីរមន្ត្រីជំនាញ វត្តចោមសុធាវាស ឬវត្តស្វាយចាស់ អតីតកាលក៏ជាទីអារាមដែនដីរាជធានីបុរាណមួយ នៅព្រំដែនខ្មែរ ថៃ នារជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ។
លោក ម៉ៅ ស៊ី ប្រធានសហគមន៍ទេសចរណ៍បន្ទាយ
ឆ្មារបានឲ្យដឹងថា យោងឯកសារប្រវត្តិសាស្ត្រ ប្រាសាទបន្ទាយឆ្មារ ឬដែនដីតំបន់បន្ទាយឆ្មារ គឺជារាជធានីតូចមួយ នាសម័បុរាណ នៃរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ នៅព្រំដែនខ្មែរ ថៃ ហើយវត្តស្វាយចាស់ ក៏ជាអារាមក្នុងដែនដីរាជធានីបុរាណមួយនេះផងដែរ ។
លោក ប្រាក់ សុភ័ទ អនុប្រធានអាចារ្យខេត្ត បានបញ្ជា
ក់ពីថវិកាទទួលបានពីកឋិនទានសាមគ្គីដែលបានដង្ហែរមកកាន់វត្តចោមសុធាវាសឬវត្តស្វាយចាស់នៅក្រុងសិរីសោភ័ណកាលពីថ្ងៃទី១០ ខែវិច្ឆកា ឆ្នាំ២០២៤នេះ សរុបជាងប្រាំបួនរយលានរៀល បានវេរប្រគេនចៅអធិការវត្តនេះ ទុកសម្រាប់កសាងសមិទ្ធិផលពុទ្ធសាសនា និងការងារមនុស្សធម៌ ៕
ដោយ ៖ គៀន ច័ន្ទហ៊ីន