ប្រធានគោលនយោបាយការបរទេសរបស់អឺរ៉ុបទៅជួបលោក Zelensky
បរទេស៖ ប្រធានគោលនយោបាយការបរទេសរបស់អឺរ៉ុប លោក Josep Borrell បានជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Zelensky ក្នុងទីក្រុង Kyiv កាលពីថ្ងៃចន្ទ។
ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក Josep Borrell បានទៅដល់ទីក្រុង Kyiv ដើម្បីធានាដល់អ៊ុយក្រែន នូវការគាំទ្ររបស់អឺរ៉ុប នៅក្នុងដំណើរទស្សនកិច្ចលើកដំបូង ដោយមន្ត្រីកំពូល មកពីទីក្រុងព្រុចសែល បន្ទាប់ពីការបោះឆ្នោតនៅសហរដ្ឋអាមេរិក ដោយលោក Donald Trump បាន ឈ្នះ។
ជ័យជម្នះរបស់គណបក្សសាធារណរដ្ឋ ដឹកនាំដោយលោកត្រាំ មានការប្រែប្រួលស្ថានការណ៍ ដោយបានធ្វើឲ្យមានការព្រួយបារម្ភ នៅអ៊ុយក្រែន និងអឺរ៉ុប ក្នុងនោះ លោក Trump អាចបញ្ចប់ការគាំទ្ររបស់ក្រុងវ៉ាស៊ីនតោនសម្រាប់ការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់ទីក្រុង Kyiv របស់រុស្ស៊ី។
យ៉ាងណាមិញ លោក Josep Borrell បានប្រាប់ប្រធានាធិបតីអ៊ុយក្រែន Zelensky ថា «យើងមកពី សហភាពអឺរ៉ុប យើងបានព្យាយាមគាំទ្រអ្នក ឬ គាំទ្រអ្នកតាមដែលអាចធ្វើបាន»៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត