ចិនបំបែកកំណត់ត្រា ផលិតឡានប្រើថាមពលថ្មីជាង ១០លានគ្រឿង

ប៉េកាំង ៖ ចិនបានក្លាយជា ប្រទេស ដំបូង គេ ដែល បំបែក កំណត់ ត្រា ផលិតរថយន្តប្រើថាមពលថ្មីបានជាង ១០ លានគ្រឿង។

ប្រទេសចិននិយាយថា ខ្សែសង្វាក់រោងចក្ររបស់ចិន បានបញ្ចេញរថយន្តប្រើថាមពលថ្មី ហៅកាត់ (NEV) ជាង ១០លាន គ្រឿង រួច ហើយ នៅ ឆ្នាំ ២០២៤នេះ។

នេះ ជា លើក ដំបូង ហើយ ដែល ការ ផលិត រថយន្ត អគ្គិសនីកូនកាត់ និង រថយន្ត កោសិកា ប្រេង ប្រចាំឆ្នាំ បាន ឆ្លង ផុត កម្រិត នោះ។

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលចិនបានសាទរ ចំពោះការរីកចម្រើនផ្នែកបច្ចេកវិទ្យា និងកំណើនទីផ្សារឡានអគ្គិសនី ហើយថា ចិនបានក្លាយជា ប្រទេស ដំបូង គេ ដែល បំបែក កំណត់ ត្រា ផលិតបានជាង ១០ លានគ្រឿង។

ទីក្រុងប៉េកាំងបានផ្លាស់ប្តូរគោលដៅទៅផលិតយានជំនិះប្រើថាមពលថ្មី (NEV) ដែលនេះជាផែនការដ៏សំខាន់នៅក្នុងយុទ្ធសាស្ត្រជាតិរបស់ខ្លួន។

ជាក់ស្តែង ផលិតកម្មប្រចាំឆ្នាំរបស់ចិន បានកើនឡើងទ្វេដង ចាប់តាំងពីបានឆ្លងកាត់ដំណើរការផលិតបាន ៥លានគ្រឿងក្នុងឆ្នាំ ២០២២។

ទន្ទឹមគ្នា ការលក់បានកើនឡើង សូម្បីតែការប្រើប្រាស់ក្នុងស្រុក ។ តួយ៉ាង ការលក់រថយន្តទាំងអស់កាលពីខែមុន ក្នុងនោះរថយន្តថាមពលថ្មីមានចំនួនដល់ទៅ ៤៦.៨ភាគរយ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner