មុនចេញពីតំណែង លោក Biden នឹងជួបគ្នាលោក Xi នៅប្រទេសប៉េរូចុងសប្តាហ៍នេះ

វ៉ាស៊ីនតោន ៖ មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់អាមេរិកនិយាយថា ប្រធានាធិបតីអាមេរិក លោក Joe Biden នឹងជួបជាមួយសមភាគី លោក Xi Jinping នៅថ្ងៃសៅរ៍នេះ នៅខាងក្រៅកិច្ចប្រជុំអន្តរជាតិនៅប្រទេសប៉េរូ។

ក្រុមមន្ត្រីបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធថា កិច្ចពិភាក្សារវាងមេដឹកនាំទាំងពីរ នឹងត្រូវធ្វើឡើងនៅខាងក្រៅ នៃកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកនៅរដ្ឋធានីលីម៉ា។

ក្រុមមន្ត្រីបានឱ្យដឹងថា លោកប្រធានាធិបតី Biden ចង់ពិភាក្សាអំពីទំនាក់ទំនងយោធា និងយោធារវាងប្រទេសទាំងពីរ (អាមេរិក-ចិន)។

លោក Biden ក៏ទំនងជានឹងបញ្ជាក់អំពី សារៈសំខាន់ នៃ ការ រក្សា សន្តិភាព និង សន្តិសុខ នៅ ទូទាំង ច្រក សមុទ្រ តៃវ៉ាន់ និង បង្ហាញ ការ ព្រួយ បារម្ភ ចំពោះ សកម្មភាព របស់ ចិន នៅ សមុទ្រ ចិន ខាង ត្បូង។

លោក Biden ក៏ត្រូវបានគេរំពឹងដែរថា នឹងបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការដាក់ពង្រាយកងទ័ពកូរ៉េខាងជើងទៅកាន់ប្រទេសរុស្ស៊ី ជាកន្លែងដែលពួកគេបានចាប់ផ្តើមចូលរួមក្នុងប្រតិបត្តិការប្រយុទ្ធរបស់រុស្ស៊ីប្រឆាំងអ៊ុយក្រែន។

មេដឹកនាំទាំងពីរក៏ត្រូវបានគេរំពឹងផងដែរថា នឹងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីប្រឆាំងគ្រឿងញៀន។ ការប្រើប្រាស់ថ្នាំ Fentanyl កើនឡើងខ្លាំង កំពុងក្លាយជាបញ្ហាចម្បងមួយនៅសហរដ្ឋអាមេរិក។ ដោយសារមានករណីមួយចំនួនថ្នាំ fentanyl ត្រូវបានផលិតដោយប្រើប្រាស់វត្ថុធាតុដើមនៅក្នុងប្រទេសចិន ហើយលួចរត់ពន្ធចូលសហរដ្ឋអាមេរិក៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner