ឆ្កែនៅពីរ៉ាមីតអេហ្ស៊ីប ទាក់ទាញភ្ញៀវទេសចរ
បរទេស៖ សត្វឆ្កែវង្វេង នៅតំបន់ Giza នៃប្រទេសអេហ្ស៊ីប បានក្លាយជាកន្លែងទាក់ទាញភ្ញៀវទេសចរ បន្ទាប់ពីអ្នកទេសចរណ៍មានអារម្មណ៍ថា ពួកវាគឺជាកូនឆ្កែ «ពីរ៉ាមីត»។
នៅក្រោមព្រះអាទិត្យក្តៅខ្លាំង ហ្វូងមនុស្ស នៅតំបន់ ពីរ៉ាមីត Giza ជាទូទៅ តែងតែចាប់អារម្មណ៍លើអច្ឆរិយៈបុរាណ ប៉ុន្តែ អ្នកខ្លះបានបើកភ្នែក របស់ពួកគេ សម្រាប់ការទាក់ទាញថ្មី នោះ គឺហ្វូងកូនឆ្កែវង្វេង នៅថ្មបុរាណ។
អ្នកទេសចរជនជាតិប៉ូឡូញឈ្មោះ Jurys បានប្រាប់ថា គេចាប់អារម្មណ៍នឹងឆ្កែ ក្រៅពី មហាពីរ៉ាមីត Khafre ដែលជាអច្ឆរិយៈមួយ ក្នុងចំណោមអច្ឆរិយៈទាំងប្រាំពីរ របស់ពិភពលោក។ គេបានរៀបរាប់ថា «វាជារឿងមិនធម្មតាទេ ព្រោះបើអ្នកឃើញ នៅតាមផ្លូវ មានឆ្កែគ្រប់ទីកន្លែង ប៉ុន្តែ មានតែមួយគត់ ដែលឃើញឆ្កែទាំងនេះ នៅឆ្ងាយពីទីក្រុងបែបនេះ»។
អ្នកទស្សនាម្នាក់ទៀត ឈ្មោះ Vega មកពីប្រទេសអាហ្សង់ទីន មានអារម្មណ៍ថា ខ្លួនមានទំនាក់ទំនងពិសេស ជាមួយសត្វឆ្កែ ទាំងនេះ។ គេបាននិយាយថា «ការនៅក្បែរ ពួកវា មានអារម្មណ៍ថា ដូចជា បានភ្ជាប់ជាមួយ ផារ៉ាអុង » ដោយគេថា ព្រះចៅ ផារ៉ាអុង ជាអ្នកគ្រប់គ្រង នៃប្រទេសអេហ្ស៊ីបបុរាណ បម្រើការណ៍ ទាំងជាប្រមុខរដ្ឋ និងជាអ្នកដឹកនាំសាសនា របស់ប្រជាជន៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត