គ្រូបង្រៀនជាប់កិច្ចសន្យាចំនួន៩៦នាក់នៅស្រុកកំពង់ត្រាច ត្រូវបានប្រកាសទទួលស្គាល់
អត្ថបទដោយ៖
សិលា សារិន
កំពត៖គ្រូបង្រៀនជាប់កិច្ចសន្យាចំណេះទូទៅឆ្នាំ២០២៤-២០២៥ ក្នុងស្រុកកំពង់ត្រាច ខេត្តកំពតចំនួន៩៦នាក់(ស្រី៦៨នាក់) ត្រូវបានរដ្ឋបាលស្រុកកំពង់ត្រាច ប្រកាសទទួលស្គាល់កាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នាសាលាស្រុកកំពង់ត្រាច។
លោក អូនខន អភិបាលស្រុកកំពង់ត្រាចដែលអញ្ជើញចូលរួមក្នុងពិធីប្រកាសទទួលស្គាល់ ដោយកត់សម្គាល់ពីភាពសុក្រឹតនៃការប្រឡងគ្រូបង្រៀនជាប់កិច្ចសន្យានៅស្រុកកំពង់ត្រាច។
ចំណែកលោក ខៀវ ធន វុឌ្ឍី ប្រធានការិយាល័យ បុគ្គលិក នៃមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពតបានផ្តល់នូវការណែនាំមួយចំនួន
ដល់លោកគ្រូ អ្នកគ្រូ ដែលត្រូវបានប្រកាសទទួលស្គាល់៕
ដោយ៖ សិលា សារិន