អភិបាលខេត្តកំពង់ចាម អញ្ជើញពិនិត្យផលស្រូ​វរបស់កសិករ​ស្រុកស្ទឹងត្រង់ ក្រោយស្តារឡើងវិញ

កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមកាល​ពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ អញ្ជើញ​ពិនិត្យផល​ស្រូវរបស់ប្រជាកសិករក្នុងស្រុកស្ទឹងត្រង់ បន្ទាប់ពីទទួលបានពូជ​ស្រូវពីរាជរដ្ឋាភិបាល​ និងបានដាំដុះស្តារ​ឡើងវិញ ក្រោយរងគ្រោះ
ដោយទឹកជំនន់។

គួរបញ្ជាក់ថាពូជស្រូវដែលបានផ្តល់ជូនដល់ប្រជាកសិករដែលរងគ្រោះដោយទឹកជំនន់នៅក្នុងស្រុកស្ទឹងត្រង់ វគ្គ២ មានចំនួន ៨០៦គ្រួសារ ។ ការផ្តល់ពូជស្រូវនេះ គឺជាការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាលកម្ពុជា។ពូជស្រូវ OM5451នេះ គឺសម្រាប់ស្ដារ​ឡើងវិញនូវការខូចខាត និងការបាត់បង់នូវទិន្នផលកសិកម្ម​ដោយទឹកជំនន់៕
ដោយ៖លី ពៅ

ads banner