កាកសំណល់ប្លាស្ទិកជាច្រើនបានធ្លាក់ចូលមហាសមុទ្រ និងបង្កជាបញ្ហាបរិស្ថានមួយសំរាប់ប្រទេសនានាជុំវិញសកលលោក
អត្ថបទដោយ៖
ឆាយ រត្ថា
ជាក់ស្ដែង ហ្វីលីពីនមានសំណល់ប្លាស្ទិកធ្លាក់ចូលក្នុងសមុទ្រសរុប ៣៥៦ ៣៧១តោនជារៀងរាល់ឆ្នាំ ខណៈដែលប្រទេសឥណ្ឌា មានសំណល់ប្លាស្ទិក ១២៦ ៥១៣តោន។ ម៉ាឡេស៊ី មានសំណល់ប្លាស្ទិកសរុប ៧៣ ០៩៣តោន ចិន មាន ៧០ ៧០៧តោន ឥណ្ឌូណេស៊ី មាន ៥៦ ៣៣៣តោន។
ភាគច្រើននៃកាកសំណល់ប្លាស្ទិកទាំងនោះមានប្រភពពីការបោះចោលពាសវាលពាសកាល ហើយត្រូវហូរទៅតាមចរន្ដទឹកនៅពេលមានភ្លៀងធ្លាក់ខ្លាំង – Seasia
#ams1minute