សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងរ៉ែ និងថាមពល និងទិសដៅការងារបន្ត
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
បានអញ្ជើញជាអធិបតី បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងរ៉ែ និងថាមពល នៅរាជធានីភ្នំពេញ នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
ក្រសួងរ៉ែ និងថាមពល មានអាណត្តិកិច្ចការលើវិស័យស្នូល ចំនួន ៣ គឺ វិស័យរ៉ែ វិស័យប្រេងកាត និង វិស័យថាមពល ។ វិស័យស្នូលទាំង ៣ នេះ បានដើរតួនាទីសំខាន់ ក្នុងការចូលរួមអភិវឌ្ឍ និង ធ្វើពិពិធកម្មសេដ្ឋកិច្ច, លើកកម្ពស់ភាពប្រកួតប្រជែង របស់កម្ពុជា, និង ទាក់ទាញការវិនិយោគពី វិនិយោគិនក្នុងស្រុក និងពីបរទេស ។
គោលនយោបាយធនធានមនុស្សដ៏ត្រឹមត្រូវ ដែលក្រសួងរ៉ែ និង ថាមពល បានរៀបចំ និង អនុវត្តដោយប្រកាន់យកគុណាធិបតេយ្យជាគោល ហើយចំពោះវិភាគទានរបស់ក្រសួងរ៉ែ និងថាមពល, អាជ្ញាធរអគ្គិសនី, និង អគ្គិសនីកម្ពុជា ចំពោះការងារសង្គម និង ការងារសម្ព័ន្ធមេត្រីភាព ដែលចាត់ទុកថា ជាគំរូមួយរបស់ស្ថាប័នរដ្ឋ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត , សួង ពិសិដ្ឋ