Biden នឹងចូលរួមពិធីចូលកាន់តំណែង ទោះបី Trump មិនចូលរួមពិធីខ្លួននៅឆ្នាំ២០២១

បរទេស ៖ បើទោះបីជា Trump ធ្លាប់មិនចូលរួមពិធីចូលកាន់តំណែងរបស់ខ្លួនក៏ដោយ ក៏លោក Joe Biden នឹងចូលរួមក្នុងពិធីចូលកាន់តំណែងប្រធានាធិបតីរបស់ លោក Trump នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នេះបើតាមសេតវិមាន បញ្ជាក់ប្រាប់ ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Cbs News កាលពីថ្ងៃចន្ទ។

សេតវិមានបាននិយាយថា ប្រធានាធិបតី Biden និងស្ត្រីទីមួយ លោកស្រី Jill Biden នឹងចូលរួមពិធី របស់ប្រធានាធិបតីជាប់ឆ្នោត Donald Trump នៅថ្ងៃនោះ។ មុនការបោះឆ្នោត លោក Biden បាននិយាយថា លោកនឹងចូលរួម ដោយមិនគិតពីអ្នកណាឈ្នះ នោះទេ។

យ៉ាងណាមិញ លោក Trump មិនបានចូលរួមក្នុងពិធីចូលកាន់តំណែងរបស់ Biden កាលពីឆ្នាំ២០២១នោះទេ ។ Trump គឺជាប្រធានាធិបតីដំបូងគេ ក្នុងរយៈពេលជាង ១៥០ ឆ្នាំ ដែលមិនចូលរួមក្នុងពិធីសម្ពោធអ្នកស្នងតំណែង របស់លោក។

បើតាមអ្នកនាំពាក្យសេតវិមាន លោក Biden ធ្លាប់បានបញ្ជាក់ថា នេះជាការបង្ហាញដ៏សំខាន់មួយ នៃការប្តេជ្ញាចិត្តចំពោះតម្លៃប្រជាធិបតេយ្យ និងដើម្បីគោរពឆន្ទៈរបស់ប្រជាជន ខណៈដែលយើងបន្តផ្តល់ការផ្លាស់ប្តូរ ប្រកបដោយសណ្តាប់ធ្នាប់ និងមានប្រសិទ្ធភាព៕

ប្រភពពី Cbs News ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner