ហុងកុងខ្វះកម្លាំងពលកម្ម, ថៃចាត់ទុកថា ជាឱកាសល្អ

បរទេស៖ កាសែត The Nation បានចេញផ្សាយថា នៅឆ្នាំ២០២៤ ទីក្រុងហុងកុងនៃប្រទេសចិន ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់នៅអាស៊ី កំពុងត្រូវការកម្លាំងពលកម្ម កើនដល់ ១ម៉ឺននាក់ អាយុក្រោម៣៥ឆ្នាំ មិនតម្រូវឲ្យមានការអប់រំ ខណៈដែលថៃចាត់ទុកថា ឱកាសមាស សម្រាប់ខ្លួន។

ប្រភពបានចេញផ្សាយថា ហុងកុងកំពុងប្រឈមមុខនឹងការខ្វះខាតកម្លាំងពលកម្មដ៏ធំ ដោយសារតែចំនួនប្រជាជនវ័យចំណាស់ កើនយ៉ាងឆាប់រហ័ស។ យោងតាមកាសែត South China Morning Post បានឱ្យដឹងថា ទីក្រុងហុងកុង អាចនឹងត្រូវកម្លាំងពលកម្ម រហូតដល់ចំនួន ១៨០,០០០នាក់ រហូតដល់ឆ្នាំ២០២៨ ដែលជាការកើនឡើងយ៉ាងខ្លាំង ពោលគឺកើន ២៦០% ធៀបពីឆ្នាំ២០២៣។

កាសែត The Nation បានចេញផ្សាយទៀតថា កង្វះខាតនេះបង្ហាញពីឱកាសមាស សម្រាប់ពលករថៃ ដែលមានជំនាញ។ ប្រភពថា នៅហុងកុង ឧស្សាហកម្ម ដែលរងផលប៉ះពាល់ខ្លាំងជាងគេ រួមមានសំណង់ វិស័យបច្ចេកទេស ដូចជា មេកានិចជណ្តើរយន្ត វិស័យសេវាកម្ម និងការងារទូទៅ។ យ៉ាងណាក៏ដោយ បញ្ហាប្រឈមនៅតែមាន ជុំវិញតម្លៃរស់នៅខ្ពស់ និងការប្រកួតប្រជែង ពីជាតិសាសន៍ដទៃ ដែលមានន័យថា ពលករថៃត្រូវតែពង្រឹងជំនាញភាសា និងជំនាញបច្ចេកទេស ដើម្បីរក្សាការប្រកួតប្រជែង៕

ប្រភពពី The Nation , ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner