ក្រោយកិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យារបស់ចិនឆ្នាំ២០២៤ កម្ពុជា សង្ឃឹមថា​នឹងមានវិនិយោគទុនបន្ថែមពីបរទេស ពិសេសពីក្រុមហ៊ុនចិន

(ភ្នំពេញ)៖កម្ពុជាសង្ឃឹមជឿជាក់ថាក្រោយកិច្ចប្រជុំកំពូលស្តីពីសេដ្ឋកិច្ច និងបច្ចេកវិទ្យារបស់ចិន ឆ្នាំ ២០២៤ ដែលរៀបចំនៅកម្ពុជា នាពេលនេះបាន​និងកំពុងទាក់ទាញវិនិយោគទុនបន្ថែមទៀតមកកម្ពុជាក្នុងពិសេសក្រុមហ៊ុនចិនដែលគេអាចពិចារណាពេលវេលាដ៏សមគួរក្នុងបរិបទសេដ្ឋកិច្ចពិភពលោកនាពេលបច្ចុប្បន្ន។

ឯកឧត្តមបណ្ឌិត សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា និងជាវាគ្មិនមួយរូប បានថ្លែងបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាន​ក្នុងកិច្ចប្រជុំ​សេដ្ឋកិច្ច និងបច្ចេកវិទ្យា ចិនជាសកល ឆ្នាំ២០២៤ នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ខានគារសូហ្វីតែលក្នុងរាជធានីភ្នំពេញឱ្យដឹងថា ក្នុងកិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យារបស់ចិនជាសកលឆ្នាំ២០២៤នេះ គោលដៅសំខាន់ក្នុងការជំរុញដល់សេដ្ឋកិច្ចប្រទេសកម្ពុជាឱ្យមានសក្តានុពលកាន់តែខ្លាំងក្លាបន្ថែមទៀត ពិសេសការវិនិយោគពីជនជាតិចិនតែម្តង។

ឯកឧត្តម បានលើកឡើងដោយបញ្ជាក់ថា៖ក្នុងបរិបទលោក ដូណាល់ត្រាំ ដែលនឹងចូលកាន់តំណែងជាប្រធានាធិបតី សហរដ្ឋអាមេរិក ខាងមុខនេះនឹងតម្លើងពន្ធគយដល់បណ្តាប្រទេសលើពិភពលោក។ប្រទេសយើងតូចទេតែចង់មិនចង់ក៏មានការប៉ះពាល់ខ្លះផងដែរ។

នៅពេលប្រធានាធិបតីថ្មីសហរដ្ឋអាមេរិកនឹងឡើងកាន់អំណាចនៅថ្ងៃទី២០ ខែ មករា ឆ្នាំ ២០២៥ខាងមុខនេះនឹងចាប់ផ្តើមយកពន្ធគយទៅលើប្រទេស​មួយចំនួនដោយក្នុងពេលនេះគាត់បានប្រកាសហើយថាប្រទេសម៉ិចស៊ីកូ និងកាណាដានឹងយកពន្ធ២៥ភាគរយ។សម្រាប់កម្ពុជាមិនប៉ះពាល់ច្រើនទេ តែផ្ទុយមកវិញយើងអាចស្រូបទាញអ្នកវិនិយោគមកពីប្រទេសចិនវិញ។មានន័យថានៅពេលគេយកពន្ទទៅលើក្រុមហ៊ុនចិន ដែលនៅពេលនោះ​ឯង​ក្រុមហ៊ុនទាំងនេះនឹងងាកមកប្រទេសអាស៊ីអាគ្នេយ៍វិញក្នុងនេះមានដូចជាកម្ពុជា វៀតណាម ឥណ្ឌូនេស៊ីជាដើម។ទាំងនេះគឺជាកាលនុវត្តភាពមានន័យថា កាលៈទេសៈល្អរបស់យើងហើយ។

ឯកឧត្តមថ្លែងបញ្ជាក់ថា៖នៅពេលដែលយើងរៀបចំសន្និសីទបែបហ្នឹង អ្នកវិនិយោគទុនគាត់មកជជែក ពិភាក្សា មកស្វែងយល់ពីសេដ្ឋកិច្ចទីផ្សារ នៅស្រុកយើង ស្វែងរកកាលានុវត្តភាព ។ ប្រជុំថ្ងៃនេះ អាច៣ខែឬមួយ​ឆ្នាំទៀតគេនឹងមកម្ពុជា។អ្វីដែលសំខាន់ គេបានមកស្រុកយើង បានឃើញ​ស្រុកយើង ។ អ្នកវិនិយោគទុនគេមានកាលវិភាគរបស់គេ គេនឹងបញ្ជូនអ្នកជំ​នាញ​របស់គេមកសិក្សា មកជួបអ្នកវិនិយោគស្រុកយើង។ ទាល់ពេលហ្នឹង​ទើបយើងឃើញសកម្មភាពជាក់ស្តែង។

ដោយឡែកសម្តេចធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានមាន​ប្រសាស​ន៍​​ថា៖ទីតាំងអំណោយផលនៃប្រទេសរបស់យើងគឺស្ថិតនៅ​ចំកណ្តាល​តំបន់​អាស៊ីអាគ្នេយ៍ដែលជាទីតាំងយុទ្ធសាស្រ្តប្រកបដោយភាពងាយស្រួលតភ្ជាប់ជាមួយអាស៊ីអាគ្នេយ៍ និងអឺរ៉ុប។

នេះជាមូលហេតុដែលរាជរដ្ឋាភិបាលកម្ពុជាកំណត់យកតំបន់តភ្ជាប់ជាការងាអាទិភាពកំពូលរបស់យើងតាមរយៈផែនការមេ គ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធ​ដឹក​ជញ្ជូន។យើងមិនត្រឹមកសាងផ្លូវប៉ុណ្ណោះទេតែយើងកំពុងបង្កើត​ច្រករបៀង​ពាណិជ្ជកម្មតាមរយៈការរួមបញ្ចូលគ្នាជាបណ្តាញ ផ្លូវថ្នល់ ផ្លូវដែកនិងផ្លូវទឹក។ដូច្នេះការជ្រើសរើសកម្ពុជាគឺជាទីតាំងដែលអាចកាត់បន្ថយការចំណាយ និងការបង្កើនល្បឿនក្នុងការដឹកជញ្ជូនផងដែរ។

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនសកល (GCET) ដែល​ពីមុន ត្រូវបាន គេស្គាល់ថា ជាកិច្ចប្រជុំកំពូលសេដ្ឋកិច្ចពិភពលោករបស់ចិន គឺជាវេទិកាអន្តរជាតិដ៏សំខាន់មួយដែលផ្តោតលើការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសចិន អាស៊ាន និងប្រជាជនចិនទូទាំង​ពិភពលោក៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner