ពលរដ្ឋខ្មែរខេត្តសៀមរាប រក្សាទំនៀមមទម្លាប់ត្បាញសូត្រ ហូល ផាមួង

សៀមរាប៖ ការត្បាញសូត្រ គឺជាសិល្បៈប្រពៃណីដ៏មានតម្លៃរបស់​ជនជាតិខ្មែរ​ដែលមានអាយុកាលជាច្រើនសតវត្សមកហើយ។ វាគឺជា​ស្នាដៃសិល្បៈដ៏ល្អឥតខ្ចោះដែលត្រូវបានចងក្រង និងអភិវឌ្ឍន៍​តាមរយៈ​វិទ្យាស្ថានវាយនភណ្ឌប្រពៃណីខ្មែរ( Institute for Khmer Traditional Textiles ,IKTT) ។ប្រពៃណីមួយនេះក៏បានផ្តល់ឱកាស​ការងារដល់ស្ត្រីជនបទ និង ជួយលើកកម្ពស់ជីវភាព រក្សាបរិស្ថាន​ប្រមាណ៧០នាក់ដែលមានទីតាំងនៅក្នុងភូមិជប់សោម ច្បាមន ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប ។

វិទ្យាស្ថានវាយនភណ្ឌប្រពៃណីខ្មែរ(Institut des Textiles Traditionnels Khmers)ស្ថិតនៅក្នុងខេត្តសៀមរាប។វិទ្យាស្ថាននេះ​បានចូលរួម​ជួយ​សង្រ្គោះ និងអភិរក្សសិល្បៈត្បាញសូត្របែបប្រពៃណី​របស់ខ្មែរ។ លោក មូរីម៉ូតូ គីគូអូ (Morimoto Kikuo) គឺជាបុគ្គល​សំខាន់​ដែលបានបង្កើត IKTT នៅឆ្នាំ១៩៩៦ដោយមានគោលបំណង​ស្តារ​វប្បធម៌​​ខ្មែរតាមបែបបុរាណ ពិសេស​ត្បាញសូត្រ ដោយបាន​ប្រមូលអ្នកជំនាញមកពីតាមបណ្តាខេត្តផ្សេងៗ ។ជាអ្នកដែលមាន​ជំនាញអំពីត្បាញសូត្រ មានបច្ចេកទេស ត្បាញ ជ្រលក់ពណ៌ ជាដើម។

លោកស្រីអ្នកគ្រប់គ្រងក៏បានលើកឡើងពីបញ្ហាប្រឈមដែលវិទ្យាស្ថានតែងជួបប្រទះ គឺនៅចន្លោះខែមីនា ខែមេសា និងខែឧសភា ដែល​ជារដូវប្រាំងការចិញ្ចឹមដង្កូវនាងមិនសូវទទួលបានលទ្ធផលល្អទេ ។

លោកស្រីបានគូសរំលេចថា សិល្បៈត្បាញសូត្របែបប្រពៃណីខ្មែរ ជាស្នាដៃសិល្បៈដ៏មានតម្លៃដែលបង្ហាញ ពីភាពច្នៃប្រឌិត និងភាព​រឹងមាំនៃវប្បធម៌ខ្មែរ និងជារូបមន្តដែលសំខាន់សម្រាប់ការរក្សា និងផ្សព្វផ្សាយសិល្បៈខ្មែរទៅកាន់សកលលោក ។បើយើងចូលរួម​ប្រើប្រាស់ផលិតផលនេះ គឺជាមធ្យោបាយដើម្បីជួយសង្រ្គោះមរត​ក​ប្រពៃណីរបស់ជាតិយើង ។លោកស្រីបន្តថា វិទ្យាស្ថាន ក៏បាន​នាំហូល ផាមួង ទៅចូលរួមតាំងពិព័រណ៍នៅប្រទេសជប៉ុនចំនួន២ទៅ៣ដងដែរ​ក្នុងមួយឆ្នាំ៕


ដោយ៖ ប៊ុន រដ្ឋា

ads banner