ទឹកជំនន់សម្លាប់មនុស្ស ៨នាក់ និងរាប់ម៉ឺននាក់ភៀសខ្លួននៅម៉ាឡេស៊ី និងថៃ

បាងកក ៖ មន្ត្រីនៃប្រទេសទាំងពីរបាននិយាយកាលពីថ្ងៃសុក្រថា ទឹកជំនន់នៅភាគខាងជើងប្រទេសម៉ាឡេស៊ី និងភាគខាងត្បូងប្រទេសថៃ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៨នាក់ និងបង្ខំឱ្យមនុស្សរាប់ម៉ឺននាក់ភៀសខ្លួនពីផ្ទះសម្បែងរបស់ពួកគេ។

យោងតាមមន្ត្រីគ្រោះមហន្តរាយបានឱ្យដឹងថា មនុស្សជាង ៨០,០០០នាក់ត្រូវបានជម្លៀសទៅកាន់ទីជម្រកបណ្តោះអាសន្នចំនួន៤៦៧ទីតាំង នៅប្រទេសម៉ាឡេស៊ីក្នុងសប្តាហ៍នេះ ជាមួយនឹងករណីស្លាប់មនុស្សចំនួន ៤នាក់ត្រូវបានកត់ត្រានៅរដ្ឋ Kelantan, Terengganu និង Sarawak។

ដោយឡែក នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយបាននិយាយនៅលើទំព័រ Facebook របស់ខ្លួនថា ទឹកជំនន់នៅប្រទេសថៃបានសម្លាប់មនុស្ស ២នាក់នៅខេត្តប៉ាតានី និង ២នាក់ទៀតនៅខេត្តសុងក្លា។

នាយកដ្ឋាននេះបន្ថែមថា គ្រួសារជាង 240,000 ២៤០,០០០គ្រួសារនៅភាគខាងត្បូងប្រទេសថៃបានរងផលប៉ះពាល់ដោយសារទឹកជំនន់ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ។

ការិយាល័យអាកាសធាតុនៃប្រទេសទាំងពីរបានព្យាករណ៍ថា នឹងមានភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀតរហូតដល់ថ្ងៃសៅរ៍ចុងសប្តាហ៍នេះ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner