ខេត្តតាកែវ ប្រកាសជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល

តាកែវ៖ ខេត្តតាកែវត្រូវបានប្រកាស​ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាល​ពាសកាល​(ODF) ក្នុងពិធីដែល​រៀបចំធ្វើឡើង​នៅបរិវេណសួនច្បារ​មាត់បឹងតាកែវកាលពីព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការចូល​រួមពីឯកឧត្តម ឆាយ ប្ញទ្ធីសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ប្រធាន​ក្រុមប្រឹក្សាខេត្ត អភិបាលខេត្តតាកែវ ថ្នាក់ដឹកនាំ មន្រ្តីរាជការ ប្រជាពល​រដ្ឋយ៉ាង ច្រើនកុះករ។

មានប្រសាសន៍ក្នុងពិធីប្រកាសនិងប្រគល់ជ័យលាភីដល់រដ្ឋបាលខេត្ត ឯកឧត្តម ឆាយ រិទ្ធីសែន រដ្ឋមន្រ្តីក្រសួង​អភិវឌ្ឍន៍​ជនបទបានបញ្ជាក់ថា ខេត្តតាកែវ គឺជាខេត្តទី១៣ ក្នុងចំណោមរាជធានី ខេត្តទាំង២៥ ដែលទទួលជ័យលាភី​ពានរង្វាន់ ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាល​ពាសកាល។

ឯកឧត្តមរដ្ឋមន្រ្តីគូសរំលេចថា ដោយមានការចូលរួមសហការយ៉ាង​ជិតស្និទ្ធអាជ្ញាធរមូលដ្ឋានក្រុង ស្រុក ឃុំ​ សង្កាត់ ពិសេស​មន្រ្តីពាក់ព័ន្ធ អង្គការសង្គមស៊ីវិលនានា រួមនឹងការយល់ដឹងពីប្រជាពលរដ្ឋកាន់តែ​ច្រើនផង ធ្វើឱ្យ​ការងារលើក​កម្ពស់​អនាម័យ​បរិស្ថាននៅតាមទីក្រុង និងជនបទកាន់តែប្រសើរឡើង តាមរយៈការប្រើប្រាស់បង្គន់អនាម័យ​នៅតាមមូលដ្ឋាន​ទទួលបានជាង៩០ភាគរយ ដែលលទ្ធផលនេះវារុញ​ច្រាន​ឱ្យខេត្តតាកែវនឹងក្លាយជាខេត្តទី១៣ ដែលបញ្ចប់ការបន្ទោ​បង់​ពាសវាលពាសកាលទាំងស្រុងនាពេលនេះ។

ឯកឧត្តមរដ្ឋមន្រ្តីបន្តថា ដើម្បីលើកកម្ពស់អនាម័យជនបទកាន់តែ​ប្រសើរ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយ​ភាពឈ្លាស​វៃរបស់​សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ពិសេស​ក្រសួងអភិវឌ្ឍន៍ជនបទ បានដាក់ចេញ​យុទ្ធសាស្រ្តគន្លឹះសំខាន់ៗ ដើម្បីប្រែក្លាយតំបន់ជនបទទៅជាតំបន់អភិវឌ្ឍន៍ ប្រកបដោយចីរភាព និងបរិយាបន្ន ៕
អត្ថបទនិងរូបភាព៖សារ៉ាវី

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner