Musk ចូលសភាអាមេរិក ផ្តើមជជែកពីផែនការកាត់បន្ថយចំណាយរដ្ឋាភិបាល
បរទេស៖ ដោយមានកូនប្រុសម្នាក់ជិះ នៅលើ ក ផងនោះ លោក Elon Musk ដែលជាមហាសេដ្ឋីលំដាប់កំពូល របស់ពិភពលោក និងជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់លោកប្រធានាធិបតីជាប់ឆ្នោត Donald Trump បាន ទៅជួបសមាជិកសភាអាមេរិក នៅអគារ Capitol កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីផ្តើមជជែកពីផែនការ ត្រួតពិនិត្យការកាត់បន្ថយចំណាយ របស់រដ្ឋាភិបាល។
លោក Trump បានតែងតាំង នាយកប្រតិបត្តិក្រុមហ៊ុន Tesla, X និង SpaceX រូបនេះ ជាសហប្រធានស្ថាប័នជំរុញប្រសិទ្ធភាពរដ្ឋាភិបាល ហៅកាត់ DOGE ដែលទើបបង្កើតថ្មី រួមជាមួយនឹង ប្រធានមួយរូបទៀត គឺ លោកVivek Ramaswamy ។
ប្រធានសភា កូតាខាងគណបក្សសាធារណរដ្ឋ លោក Mike Johnson បានលើកសរសើរថា «ថ្ងៃថ្មី សម្រាប់សហរដ្ឋអាមេរិក»។លោកបានប្រាប់ក្រុមអ្នកយកព័ត៌មានថា «មានបរិមាណដ៏ច្រើនសម្បើម នៃការក្លែងបន្លំ និងការបំពាន។ លោកបន្តថា «រដ្ឋាភិបាលធំពេក ធ្វើច្រើនពេក ហើយស្ទើរតែមិនបានល្អសោះ លើការងារ»។
ទាំងរូបលោក Musk និង Ramaswamy ដែលដើរចូលសភាអាមេរិក ធ្លាប់បាននិយាយថា ពួកគេអាចកំណត់អត្តសញ្ញាណជុំវិញការកាត់បន្ថយការចំណាយ ចំណេញរាប់ពាន់លានដុល្លារ ប៉ុន្តែ បានបង្កឱ្យមានចម្ងល់អំពីថា តើគណបក្សសាធារណរដ្ឋ នឹងព្យាយាមកាត់បន្ថយ កម្មវិធីសន្តិសុខសង្គម ដែលពេញនិយមផ្នែកនយោបាយ ដែរ ឬក៏យ៉ាងណា៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត