គណៈកម្មាធិការត្រួតពិនិត្យ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលការងារត្រួតពិនិត្យគណបក្សរាជធានី-ខេត្ត

គណៈកម្មាធិការត្រួតពិនិត្យ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានរៀបចំបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលការងារត្រួតពិនិត្យគណបក្សរាជធានី-ខេត្ត ដែលធ្វើឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃ ទី០៦ ដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ់២០២៤ នៅវិមាន ៧មករា រាជធានីភ្នំពេញ ។ ពិធីបើកវគ្គបណ្តុះបណ្តាល នេះ បានស្ថិតក្រោមការអញ្ជើញចូលរួមជាអធិបតីពី ឯកឧត្តម ឯក សំអុល សមាជិកគណៈប្រចាំការនៃគណៈអចិន្រ្តៃគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ។

អញ្ជើញចូលរួមក្នុងពិធីនោះដែរ រួមមាន ឯកឧត្តម ហ៊ុន ម៉ានិត អនុប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈគ្រប់គ្រងវគ្គបណ្តុះបណ្តាល ឯកឧត្តម លោកជំទាវ ដែលជាប្រធាន អនុប្រធាន ស្ថាប័នជុំវិញគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងសមាសភាពសិក្ខាកាមចូលរួមក្នុងវគ្គបណ្តុះ បណ្តាលនេះសរុបទាំងអស់មានចំនួន ១៦២នាក់ ដែលជាមន្ត្រីដែលមានតួនាទីក្នុងគណៈកម្មាធិការគណបក្ស គណៈកម្មាធិការត្រួតពិនិត្យគណបក្ស គណៈឃោសនាអប់រំ គណៈចាត់តាំង គ្រូបង្គោលអប់រំនយោបាយគណបក្ស គ្រូបង្គោលយុវជនគណបក្សរាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ។

នៅក្នុងសុន្ទរកថាបើកវគ្គបណ្តុះបណ្តាលនោះ ឯកឧត្តម ឯក សំអុល ប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការកណ្តាល បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្នុងបរិបទដែលគណបក្សប្រជាជនកម្ពុជា កំពុងបន្តដឹកនាំប្រទេសជាតិឆ្ពោះទៅមុខក្រោមម្លប់សន្តិភាព ក្នុងជំហានស្វាហាប់ និងភាពជឿជាក់ជាមួយនឹងកម្លាំងជំនាន់ថ្មីបន្តវេនដ៏មានសក្តានុពល ដើម្បីសម្រេចនូវចក្ខុវិស័យរបស់គណបក្សក្នុងការអភិវឌ្ឍប្រទេសជាតិ ។

ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានគណៈគ្រប់គ្រងវគ្គបណ្តុះបណ្តាលវគ្គ នៅក្នុងឱកាសនោះដែរ ក៏បានមាន ប្រសាសន៍លើកឡើងទៅកាន់សិក្ខាកាមផងដែរថា វគ្គបណ្តុះបណ្តាលនេះ គឺជាកម្មវិធីដែលអាចឲ្យអ្នកចូល រួមគ្រប់រូបបានយល់ដឹងបន្ថែមអំពីបញ្ហាសំខាន់ៗជា ច្រើនសម្រាប់មូលដ្ឋាន ។ ក្រោយបញ្ចប់វគ្គសិក្សានេះរួច គ្រូបង្គោលការងារត្រួតពិនិត្យគណបក្សរាជធានី-ខេត្តទាំងអស់ នឹងអាចឆ្លើយតបទៅនឹងសំណូមពរចាំ បាច់របស់គណៈកម្មាធិការគណបក្ស និងយកចំណេះដឹងដែលទទួលបានពីវគ្គនេះទៅបង្រៀន និងចែករំ លែកបន្តដល់មន្រ្តីទាំងអស់អំពីការងារត្រួតពិនិត្យគណបក្សនៅរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ និងថ្នាក់មូលដ្ឋានរបស់ខ្លួនបាន ។ ឯកឧត្តម នូវបានថ្លែងសង្កត់ធ្ងន់ទៀតថា «មានការដឹកនាំ ត្រូវមានការត្រួតពិនិត្យ» ហើយការងារត្រួតពិនិត្យគណបក្សមានប្រសិទ្ធភាព គឺអាស្រ័យដោយមានមន្ត្រីត្រួតពិនិត្យមានចំ ណេះដឹង និងមានបទពិសោធន៍ច្បាស់លាស់អំពីការងារត្រួតពិនិត្យគណបក្ស ។ បន្ថែមពីនោះ ការងារត្រួតពិនិត្យគណបក្សបានល្អ នឹងធ្វើឲ្យការកសាង និងពង្រឹងគណបក្សកាន់តែរឹងមាំ មានសាមគ្គីភាព និងឯកភាពផ្ទៃក្នុងបក្សកាន់តែប្រសើរ ។

បើតាមឯកឧត្តម ហ៊ុន ម៉ានិត កន្លងមកគណៈកម្មាធិការត្រួតពិនិត្យ បានរៀបចំបើកវគ្គបណ្តុះបណ្តាលមន្ត្រីគណៈត្រួតពិនិត្យ តាមបណ្តារាជធានីខេត្ត និងស្ថាប័នមួយចំនួន ដើម្បីបានយល់ច្បាស់ពីការងារត្រួតពិនិត្យ សំដៅរកឲ្យឃើញនូវគុណសម្បត្តិ និងគុណវិបត្តិរបស់មន្រ្តី និងអង្គការចាត់តាំងគណបក្ស ក៏ដូចជាដើម្បីបង្ការទប់ស្កាត់ ការខុសឆ្គងរបស់មន្រ្តី និងសមាជិកគណបក្សផងដែរ។


សូមបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា គឺជាបង្អែកដ៏រឹងមាំ និងជាកម្លាំងប្រកបដោយថាមពលរស់រវើកក្នុងការការពាររដ្ឋធម្មនុញ្ញ ការពាររបបរាជានិយម ការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី ថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងការអនុវត្តដោយជោគជ័យនូវដំណើរការប្រជាធិបតេយ្យ ដែលធ្វើឲ្យការប្រព្រឹត្តទៅនូវការបោះឆ្នោតទាំងការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ មានលក្ខណៈសេរី យុត្តិធម៌ ត្រឹមត្រូវស្របតាមច្បាប់កំណត់ ។ គណបក្សប្រជាជនកម្ពុជា បានធ្វើជាស្នូលនៃការបង្រួបបង្រួមជាតិឯកភាពជាតិ បង្កើតបានសុខសន្តិភាពក្នុងក្របខណ្ឌទូទាំងប្រទេស តាមរយៈជោគជ័យនៃនយោបាយឈ្នះ ឈ្នះ ដាក់ចេញដោយសម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ៕

អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ សួង ពិសិដ្ឋ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner