ថៃ៣ម៉ឺននាក់នៅតែរងគ្រោះពីទឹកជំនន់ធ្ងន់ធ្ងរ

បាងកក៖ យោងតាមនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ ហៅកាត់ DDPM បានឱ្យដឹងថា ទឹកជំនន់ដ៏ធ្ងន់ធ្ងរ នៅក្នុងខេត្តចំនួនបី នាភាគខាងត្បូង របស់ប្រទេសថៃ នៅតែមិនទាន់មានការវិវឌ្ឍន៍ មកល្អវិញ នៅឡើយទេ ខណៈដែលប្រជាជន ៣០,៩៩២នាក់ ស្ថិតក្នុងតំបន់នេះ នៅតែរងផលប៉ះពាល់ នេះបើតាមការចេញផ្សាយរបស់កាសែត The Nation។

DDPM បានរាយការណ៍ កាលពីថ្ងៃអាទិត្យថា ទឹកជំនន់កំពុងវាយលុកស្រុក ចំនួន ៥៨ ក្នុងខេត្ត ណាខន ស៊ី ថាមារ៉ាត់ (Nakhon Si Thammarat), ខេត្តសុងក្លា (Songkhla) និង ខេត្ត ប៉ាតានី (Pattani) ដោយបានសម្លាប់មនុស្ស រហូតដល់ ៣១នាក់ ហើយ។

នៅខេត្ត ណាខន ស៊ី ថាមារ៉ាត់ (Nakhon Si Thammarat) ប្រជាពលរដ្ឋចំនួន ជាង២៣,០០០នាក់បានរងផលប៉ះពាល់។ DDPM បាននិយាយថា កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះកំពុងត្រូវបានផ្តល់ ឱ្យអ្នកដែលត្រូវការជំនួយ ដោយមានឧទ្ធម្ភាគចក្រ និងទូកព្យាយាមលើកជនរងគ្រោះ ចេញពីតំបន់លិចទឹក។

DDPM បាននិយាយថា ខ្សែទូរស័ព្ទទាន់ហេតុការណ៍ អាចរកបានគ្រប់ម៉ោង សម្រាប់ការរាយការណ៍ ពីភាពអាសន្ន៕

ប្រភពពី The Nation ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner